ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

​ឃាត់ខ្លួន​ជនសង្ស័យ​លួច​និង​ទទួលផល​ចោរកម្ម​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ ថ្ងៃ​សៅរ៍ ៩ កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បង្ក្រាប​ករណី​អំពើ​លួច ( សម្ភារៈ​សំណង់ ) កើតហេតុ​នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប ភូ ពុយ ស្ថិតក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ចំនួន 2 នាក់ ៖
1-​ឈ្មោះ សា​រួញ កើត ភេទ​ប្រុស អាយុ 26​ឆ្នាំ​មាន​ទីលំនៅ​ក្រុម​ទី​7 ភូមិ​ចំការ​សំរោង 2 សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។
2-​ឈ្មោះ ថេង រ័ត្ន ភេទ​ប្រុស អាយុ 30 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​តា​កុយ សង្កាត់​ដូនទាវ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​ទទួលផល )

​វត្ថុតាង​ចាប់​យក​រួមមាន ៖ – ម៉ូទ័​រកាត់ដែក​ចំនួន 1 គ្រឿង – ម៉ូទ័រ​ស្វាន​ចំនួន 1 គ្រឿង – ម៉ូទ័​រឆាប​ដែក​ចំនួន 1 គ្រឿង – ប៉ុស​ផ្សា​ដែក​ចំនួន 1 គ្រឿង – ដែក​ជ្រុង​ចំនួន 14 ដើម – ស៊ីម៉ង់ត៍​ចំនួន 11​កា​រ៉ុង – ការ៉ូ​ចំនួន 8 កេស

​សភាព​នៃ​រឿងហេតុ ៖ ជនសង្ស័យ​បាន​ធ្វើការ​សំណង់​នៅ​ក្រោយ​ផ្សារ​ទំនើប ភូ ពុយ ដោយ​នៅក្នុង ខែមិថុនា ឆ្នាំ 2019 ជនសង្ស័យ​បាន​លួច​ស៊ីម៉ង់ត៍ ចំនួន​ពីរ​កា​រ៉ុង យកទៅ​ផ្ញើ​នឹង​ឈ្មោះ ស្មី រស់នៅ​ភូមិ​ចំការ​សំរោង 2 សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្រោយមកទៀត ជនសង្ស័យ​បាន​លួច​យក​ស៊ីម​ង​ត៍​ជា​បន្តបន្ទាប់​រហូត​បាន​ចំនួន 13 កា​រ៉ុង ដោយ​ពេល​លួច​បាន គឺ​ជនសង្ស័យ​បាន​យក​ទៅ​ឱ្យ​ឈ្មោះ ស្មី ទាំងអស់ លុះ​ប្រហែលជា​មួយ​ខែ​ក្រោយ​មក ជនសង្ស័យ​បាន​លួច​យក​ម៉ូទ័​រកាត់ដែក​មួយ​ទៅ​បញ្ចាំ​ឲ្យឈ្មោះ រត្ន័ នៅ​ជិត​វត្ត​ក្តុល បាន​តម្លៃ 10 ម៉ឺន​រៀល ក្រោយមកទៀត ជនសង្ស័យ​បាន​លួច​ដែក 16 លី ចំនួន 10 ដើម​យកទៅ​បញ្ចាំ​បាន​លុយ 3 ម៉ឺន​រៀល និង លួច​ម៉ូទ័រ​ស្វានបេតុង យក​ទៅ​បញ្ចាំ​បាន​លុយ 6 ម៉ឺន​រៀល និង បាន​លួច​ប៉ុស្តិ៍​ផ្សា​ដែក យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន 10 ម៉ឺន​រៀល និង​លួច ម៉ូទ័​រ ឆាប​ដែក​យក​ទៅ​បញ្ចាំ​បាន​លុយ 4 ម៉ឺន​រៀល​និង​ម៉ូទ័​រ​ស្វានបេតុង​របស់ជ​ន​សង្ស័យ​យក​ទៅ​បញ្ចាំ​បាន​លុយ 5 ម៉ឺន​រៀល នៅពេល​ដែល​ជនសង្ស័យ​លួចបាន​គឺ​យក​ទៅ​ឱ្យ​ឈ្មោះ រត្ន័ នៅ​ជិត​វត្ត​ក្តុល​ទាំងអស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.