ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

សន្និបាត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អាណត្តិ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៩​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​ដំណើរកា​របើក​អង្គសន្និបាត​អាណត្តិ​ទី​៥ (​ឆ្នាំ​២០១៩-២០២៥) នៅ​សាលសន្និសីទ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា លោក​បណ្ឌិត ប៉ែន ស៉ីម៉ន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុគន្ធ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អាណត្តិ​ទី​៤ ។​

​សន្និបាត​ព្រឹក​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ សមាជិក សមាជិកា​ពេញសិទ្ធិ មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល ក្រុម​ប្រតិបត្តិ​សាខា យុវជន​កាកបាទក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត សរុប​ចំនួន ៣៩០​នាក់​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ត្រូវបាន​តែងតាំង​ជា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត សម្រាប់​អាណត្តិ​ទី​៥ និង​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា ៖
១-​ពង្រឹង​អភិបាលកិច្ច​ល្អ​
២-​ពង្រឹង និង​ពង្រីក​សមត្ថភាព កៀរគរ​រក​មូលនិធិ និង​គ្រប់គ្រង មាន​គណនេយ្យភាព និង​តម្លាភាព​
៣-​ខិតខំ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​
៤-​ខិតខំ​ពង្រឹង​ពង្រីក អភិវឌ្ឍ​កម្លាំងចលករ រួម​មាន​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​
៥-​ខិតខំ​អភិវឌ្ឍ​សាខា អនុសាខា ឱ្យ​នៅ​ជា​សាខា​មាន​ដំណើរការ​ល្អ​លើ​គ្រប់​វិស័យ​។

​ក្នុង​ឱកាស​នេះ​ដែរ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត អាណត្តិ​ទី​៥ បាន​ឧបត្ថម្ភ ថវិកា​សរុប ៣,១៦០,០០០​រៀល ដល់ អ្នកស្ម័គ្រចិត្ត កាកបាទ​ក្រហម ចំនួន​៦៦​នាក់​, យុវជន​កាកបាទក្រហម ចំនួន​៣៧​នាក់ និង​សិស្ស​និស្សិត វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោ​សែន​ខេត្ត​កំពត ចំនួន​៥៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.