ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

​លោក​អភិបាល​ខេត្ត​កំពត ជួបប្រជុំ​ជាមួយ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ពិភាក្សា​បញ្ហា​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​និង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នៃ​មន្ទីរ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត​ជួប​ប្រជុំ​រវាង​ប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ពាក់ព័ន្ធ​បញ្ហា​ការងារ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​តាម​បន្ទាត់​ព្រំដែន​ក៏​ដូច​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពត​ទាំងមូល​។​

​កិច្ចប្រជុំ​នេះ បន្ទាប់​ពី លោក ជាវ តា​យ​អភិបាលខេត្ត​និង​ថ្នាក់ដឹកនាំ​អង្គភាព​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​អង្គភាព​នគរបាល​ការពារ​ព្រំដែន​រាយការណ៍​ជូន​គណៈអធិបតី​រួចមក នាយ​ឧត្តម​ឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​គូសបញ្ជាក់ថា ប្រតិភូ​ក្រសួង​មហាផ្ទៃ​ដែល​បាន​អញ្ជើញ​ចុះ​មក​បំពេញបេសកកម្ម​ពេលនេះ​គឺជា​គោលការណ៍​ចាំបាច់​និង​បន្ទាន់​របស់​ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​នូវ​វិធានការណ៍ លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ ត្រូវ​អនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាម​គោលការណ៍​ច្បាប់ មិន​ធូររលុង​និង​មិន​បណ្ដែតបណ្ដោយ​តាម​ទម្លាប់​ចាស់​គ្រប់​ប៉ុស្តិ៍​ត្រូវ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន ប៉ុស្តិ៍​ការពារ​នៅតាម​បណ្ដា​កងវរសេនាតូច​នគ​របាល​ការពារ​ព្រំដែន ត្រូវ​ធ្វើ​ការអភិវឌ្ឍ​ខ្លួន​ឲ្យទាន់​សភាពការណ៍​ក្នុង​ដំណាក់កាល​ថ្មី ពង្រឹង ពង្រីក​សមត្ថភាព សំដៅ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​ប្រកបដោយ​ក្ដី​សុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ដើម្បី​រួមចំណែក​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ ។​

​លោក សំរិទ្ធ ឌី ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា ភ្ជាប់​ជាមួយ​បេសកកម្ម​នេះ​ដែរ ក៏​បាន​ផ្ដោត​សំខាន់ ដើម្បី​សួរ​សុខទុក្ខ​និង​ពិនិត្យ​មើល​សកម្មភាព​ការងារ ព្រមទាំង​ក្ដាប់​សភាពការណ៍ និង​ស្ថានភាព​ជាក់ស្ដែង នៃ​ការរស់នៅ ការ​ត្រៀមប្រយុទ្ធ និង​ការហ្វឹកហ្វឺន ការលំបាក ការងាយស្រួល និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​សម្រាប់​សេចក្តីត្រូវការ​របស់​អង្គភាព​។

​លោកនាយ​ឧត្តម​ឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏​បាន​កោតសរសើ​រដល់​អាជ្ញាធរ​និង​អង្គភាព​នគរបា​ល ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បាន​សហការ​ការពារ​ថែរក្សា​សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់រ​បៀ​បរៀប​រយ​សង្គម​បាន​ល្អប្រសើរ​ជូន​សង្គម​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ទាំងមូល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.