ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួមប្រ​ជុំ​ ​បូកសរុប​ការងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សុរិយោដី ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី ត្រូវ​ធ្វើកា​រ​ពន្លឿន​ការចុះបញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ និង​ការត្រួតពិនិត្យ​លើ​ការសាងសង់​សំណង់​នានា​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យស្រប​ទៅ​តាម​វិធាន​ការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង ដែល​បាន​ដាក់ចេញ​។

​លោក សូ សុខន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី​ខេត្ត​ប៉ៃលិន ព្រមទាំង​អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត ជាច្រើន​នាក់​។​

​បើ​តាម​របាយ​ការ​របស់​លោក សូ សុខន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ មន្ទីរ​មាន​មន្ត្រី​ធ្វើការ​ទាំងអស់​ចំនួន​៥២​នាក់ ស្រី​០៦​នាក់ ហើយ​ចំពោះ​ការងារ ដែល​អនុវត្ត​កន្លង​មក មាន​ការលំបាក និង​ងាយស្រួល ក្នុងនោះ​កិច្ចការ​ងាយស្រួល​គឺ​មន្ត្រី​យើង​មាន​ការសម្របសម្រួល​ជាប្រចាំ ពី​ក្រសួង ក៍​ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត ក្នុងការ​អ​និវត្ត​ការងារ ការផ្តល់​ទី​កន្លែង​សមរម្យ​សម្រាប់​មន្ត្រី​ចុះ​បំពេញការងារ​តាម​មូលដ្ឋាន និង​មាន​ការសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ចំណែក​ការងារ​ដែល​លំបាក​នោះ ដូចជា មន្ត្រី របស់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មួយ​ចំនួន ជាប់រវល់​បំពេញ​ការងារ​នៅក្នុង​ក្រុម​ចុះបញ្ជី​ដីធ្លី​ផង និង​បំពេញ​ការងារ​ស្នូល​នៅតាម​ការិយាល័យ​ផង ធ្វើឲ្យ​ការចុះ​អនុវត្តការ​ការវាស់​វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ពុំបាន​ពេញលេញ ,​ចំពោះ​អាជីវករ ដែល​ធ្វើ​អាជីវកម្ម​ពុះ​ដី​ឡូត៌ល​ក់ មិន​សុំ​ច្បាប់​អនុញ្ញត្ត​ត្រឹមត្រូវ ពី​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន នៅ​មិនទាន់​សុំ​ច្បាប់​អនុញ្ញត្ត​សាងសង់​សំណង់ខ្លូន​នៅឡើយ​។​

​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា​
សារៈសំខាន់ៗ​ក្នុង​ការស្វែងយល់​ពី​លទ្ធផល ដែល​សម្រេចបាន បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ សម្រាប់​ពង្រឹង​បន្ថែម​លើ​ចំណុច​ខ្វះខាត​កន្លងមក ដើម្បី​ធ្វើ​ការអភិវឌ្ឍ និង​ពង្រឹង​សមត្ថភាព​បន្ថែម​លើ​តួនាទី ភារកិច្ច ក្នុង​គោលដៅ​ជំរុញ​ការ​គ្រប់​គ្រង់ ប្រើប្រាស់ និង​អភិវឌ្ឍ​ដីធ្លី ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ពិសេស​ជំរុញ​ការវាស់វែង ចុះបញ្ជី និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម មានប្រសាសន៍​បន្ត​ថា​៖ ជាមួយ​និង​ការងារ ភារកិច្ច ដែល​ត្រូវ​អនុវត្ត​នេះដែរ ប្រធាន​មន្ទីរ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​នូវ​បញ្ជី​វត្តមាន​ជាប្រចាំ ដូច​ភ្លៀងរលឹម តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការអនុវត្ត​អភិក្រម​ទាំង​៥ គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។​

​ឯកឧត្តម អភិបាលរង​ខេត្ត ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ សំណង់​នៅ​ខេត្ត​ប៉ៃលិន បាន​រីកដុះដាល​យ៉ាងច្រើន ជាពិសេស​នៅ​តំបន់​ព្រំដែន ដូច្នោះ​សូម​ឲ្យ​មន្ត្រី​យើង ត្រូវ​ពង្រឹង​លើ​ការត្រួតពិនិត្យ​សំណង​ដែល​មាន​ច្បាប់ និង​គ្មាន​ច្បាប់ ជៀសវាង​កើត​ហា​នី​ភ័យ ដោយ​ប្រការ​ណាមួយ​ក្នុង​ខេត្ត​ប៉ៃលិន​យើង ហើយ​ចំពោះ​ការចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក៍​ត្រូវ​តែ​ពន្លឿន​ក្នុងការ​អនុវត្តការ​ងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​៕
​កាសែត កម្ពុជា​អភិវឌ្ឍន៍​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.