ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បញ្ជូន​ខ្លូន​ស្ត្រី​ជើង​ខ្លាំង​ស្រស់​ស្អាត​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ ស្ត្រី​ជើង​ខ្លាំង​ស្រស់​ស្អាត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បញ្ជូន​ខ្លូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ហើយ បន្ទាប់ពី​ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ មក​វាយ​ជនរងគ្រោះ​ដល់ផ្ទះ រួច​រត់គេច​ខ្លូន​បាត់ស្រមោល កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​សីហា កន្លងទៅ ស្ថិតក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​បាន​ស្រាវជ្រាវ​រកឃើញ​និង​ឃាត់​ខ្លូន​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិត​ក្បែរ​វត្ត​ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​បើ​តាម​លោក​វរសេនីយ៍ត្រី ស៊ិន តាំ អនុប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃ លិន មានប្រសាសន៍​ឲ្យដឹងថា​៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ទោ នង វណ្ណី មេ​បញ្ជា​រង ទទួល​ផែន​យុត្តិធម៌ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ត្រី ស្រី ម៉ន ប្រធាន​មន្ទីរ​យុត្តិធម៌ និង​រូបលោក ដឹកនាំ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ចុះ​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ហិង្សា រួច​គេច​ខ្លូន យក​មក​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ។

​លោក​វរសេនីយ៍ត្រី ស៊ិន តាំ បាន​បន្តថា​៖ បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ជនសង្ស័យ លោក​ក៍​សុំ​គោលការណ៍​ពី​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ដាក់​បញ្ជា​ឲ្យ​ឃាត់ខ្លូន​តែម្តង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន រួច​បញ្ជូន​មក​បញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​តែម្តង ។​

​លោក បាន​បន្តថា​៖ ជនសង្ស័យ​ឈ្មោះ ឈឿន ស្រី​ណុ​ច ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាកធូ​ដេ ពណ៍​ព្រីង​ទុំ មក​វាយ​ជនរងគ្រោះ​ឈ្មោះ សាន់ មុំ ភេទ ស្រី អាយុ ២៧​ឆ្នាំ (​មាន​ផ្ទៃពោះ​២​ខែ​) រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ហើយ​ចំពោះ​មូលហេតុ​គឺ​ជនសង្ស័យ បាន​ចោទ​ជនរងគ្រោះ​ថា​វ៉ៃ​កូន​របស់​ខ្លូន​(​ជនសង្ស័យ​) ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​និយាយថា មិន​បាន​វ៉ៃ​នោះទេ ដោយនិយាយ​ជាប់​ភ្លាម​ស្រាប់តែ ជនសង្ស័យ​បាន​ស្ទុះ​មក​វ៉ា​យ​ជនរងគ្រោះ បណ្តាលអោយ​រងរបួស់​ជា​ទំ​ម្ងន់ ហើយ​ជនសង្ស័យ ក៍​ជិះ​ចេញ​ទៅ​បាត់​តែម្តង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.