ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ជនសង្ស័យ​៧​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​គ្រឿងញៀន​ខេត្ត​កំពត​សហការ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កម្លាំង​របស់​អធិការនគរបាល​ស្រុក​កំពង់ត្រាច សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​ទីតាំង​លាក់ខ្លួន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បី​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ នៅ​ស្រុក​កំពង់ត្រាច​។

​តាម​ប្រភព​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានឲ្យដឹងថា នៅវេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ជំនាញ​គ្រឿងញៀន និង​កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ អឿ​ម ឃឿម នាយរង​កា​រិល័យ និង​លោក​វរសេនីយ៍ទោ សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក និង​លោក​វរសេនីយ៍ត្រី សឹម នៅ អធិការរង បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​លាក់​ខ្លួន​ពួន​សំងំ​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន​នៅ​ក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងករណី​ចុះបង្ក្រាប​លើកដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ប្រើប្រាស់​ថ្នាំញៀន​និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​តូច​។ ជនសង្ស័យ​ទាំង​បី​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន​៖
១-​ឈ្មោះ​គឹម វិសាល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
២-​ឈ្មោះ រ៉េត អម្រឹត​ធិ​រាជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។​
៣-​ឈ្មោះ សេង ឆាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ប្រភព​បាន​បន្តថា បន្ទាប់​ពី​ឃាត់​
​ខ្លួន​ជនសង្ស័យ​០៣​នាក់​រួច​ហើយ នៅវេលា​ម៉ោង ២.០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះបង្ក្រាប​ទីតាំង​ប្រើប្រាស់​មួយកន្លែង​ទៀត​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់​ទៀត រួម​និង​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២​កញ្ចប់​ធំ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​៖ ១- ឈ្មោះ សែម សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​
២- ឈ្មោះ ហា​ន់ ចាន់​តារា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​ប្រភព​ដដែល​បាន​បន្តថា លុះដល់​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ ២០១៩ កម្លាំង​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត​និង កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ដដែល បាន​បន្ត​ចុះទៅ​បង្ក្រាប​ទីតាំង​ថ្នាំញៀន​មួយកន្លែង​ទៀត នៅ​ចំណុច​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ទៀត និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច​និង​ឧបករណ៍​សម្រាប់​ជក់​មួយ​កំប្លេរ​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ា ធេ​ញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ផ្សារ​ដំបង ឃុំ​ដើម​ដូង ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​
២-​ឈ្មោះ ឈ្មោះ ចាន់ ទូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​រួម​និង​វត្ថុតាង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.