ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦!

កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៣ កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ​រួមមាន​៖ លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត លោក លោកស្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន សមាជិក​គណបក្ស​មូលដ្ឋាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ប្រមាណ​៥៥០​នាក់​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​គូសបញ្ជាក់ ដោយ​ថ្លែង​ការកោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​សមាជិក សមាជិកា និង​ក្រុមការងារ ដែល​ជានិច្ចកាល​បាន​អនុវត្ត​ភារកិច្ច​បាន​ល្អប្រសើរ​។​ជាមួយគ្នានេះ​លោក​បណ្ឌិត ក៏​បាន​ជំរុញ​ដល់​សមាជិក សមាជិកា​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ការងារ​ស្នូល​បន្ថែមទៀត​ដើម្បី​បម្រើ​សង្គមជាតិ​ឲ្យ​កាន់តែរី​ចម្រើន និង​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​ភាពស្មោះត្រង់ ស្មើភាព​គ្នា យុតិ្ត​ធម៌ តម្លាភាព គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​លើសពីនេះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងមូល ធ្វើ​យ៉ាងណា​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​តាម​លក្ខខណ្ឌ​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​ជា​រាប​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.