ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​រដ្ឋបាល​ក្រុង​កំពត រៀបចំ​ពិធី​ចែក​អំណោយ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​គ្រួសារ​ក្រីក្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ ២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០១៩ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សម្ភារៈ​សិក្សា ថវិកា​ជូន​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ដោយ​មាន​ការចូលរួម​ពី សប្បុរសជន អភិបាលរងក្រុង ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ចៅសង្កាត់ សមាជិក ស​.​ស​.​យ​.​ក ក្រុង លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន​ប្រមាណ ៣៨០​នាក់ នៅ​សាលាបឋមសិក្សា​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​ក្នុង​ឱកាស​ប្រគល់​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​ព្រឹក​នេះ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ព្យាយាម​រៀប​សូត្រ ក្រេប​យក​ចំណេះវិជ្ជា​ដោយ​យកចិត្តទុកដាក់ ដើម្បី​ក្លាយជា​សិស្ស​ពូកែ ត្រូវ​រក្សា​អនាម័យ ផឹក​ស្អាត ហូប​ស្អាត និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជាមួយគ្នានេះ លោក លាង រឿន​សុធី អភិបាលក្រុង​កំពត ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការ​ឧបត្ថម្ភ​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ព្រម​ទាំង​សម្ភារៈ​ជា​គ្រឿងឧបភោគ និង​បរិភោគ ដើម្បី​រួម​វិភាគទាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត នាពេល​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.