ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​អភិបាល​ខណ្ខដូនពេញ បាន​ណែនាំ​ដល់​មន្ដ្រី​ពាន់​ព័ន្ធ​ក្រោម​ឱវាទ បន្ត​ពង្រឹង និង​បង្ក្រើត​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ បន្ត​ពង្រឹង និង​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​បង្កា បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រប់​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការទទួល​ពាក្យបណ្ដឹង សំណើរ សំណូមពរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​…

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក នាយក​-​រង​រដ្ឋបាល លោក អធិការ​នគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​ជំនាញ​ពាក់ព័ន្ធ លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោក នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ។​

​ជា​លទ្ធផល នៃ​កិច្ចប្រជុំ​ខាងលើនេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​អង្គប្រជុំ​បាន​ធ្វើ​ការណែនាំ និង​ដាក់​ផែនការ​អនុវត្ត លើ​ការងារ​សំខាន់ៗ​មួយចំនួន រួមមាន​៖
-​បន្ត​ពង្រឹង និង​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​បង្កា បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​
-​បន្ត​តាមដាន កំណត់​មុខសញ្ញា និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន
-​បង្ក្រាប​ឲ្យបាន​គ្រប់​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស អំពើ​ជួញដូរ​ផ្លូវភេទ និង​ករណី​ពរ​ពោះ​ជំនួស …
-​ការទទួល​ពាក្យបណ្ដឹង សំណើរ សំណូមពរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន នៅក្នុង​មូលដ្ឋាន
-​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​អនាម័យ​តាម​ដងផ្លូវ​
-​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ។​

​គូសបញ្ជាក់​ជូន​ផងដែរ​ថា​៖ កន្លង​មក​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ទទួល​ជោគជ័យ​ស្ទើរ​គ្រប់​ករណី​បង្ក្រាប​បទល្មើស ដូចជា ករណី​លួច ឆក់ ប្លន់ បទល្មើស​គ្រឿងញៀន ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ទីតាំង​អាជីវកម្ម​អ៊ីនធឺណិត​បង្កប់​ល្បែងស៊ីសង​(​ហ្គេម​បាញ់​ត្រី​…) តាមរយៈ​វិធានការ​ជាក់ស្តែង ក៏ដូចជា​វិធានការ​របស់​កម្លាំង​ជំនាញ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.