ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​វត្ត​ទឹក​វិល ក្នុង​ឃុំ​កំពង់​គ្រែង លិច​ទៀតហើយ ខណៈ​មាន​ភ្លៀង​ជាប់ៗ​ប៉ុន្មាន​មេ​កាលពី​ម្សិលមិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ គេ​នៅ​ចាំបាន​ថា កាលពីដើម​ខែ​សីហា ឆ្នាំ​២០១៩ កន្លងផុតទៅ វត្ត​ទឹក​វិល និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បាន​រង​នូវ​ជំនន់​ភ្លៀង​បណ្តាល​ឲ្យ​លិចលង់​ជាច្រើន​ថ្ងៃ​ផងដែរ​។​យ៉ាងណាមិញ​ក្រោយពី​ជំ​ន​ន់ស្រក​ចុះ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​វត្ត​ទឹក​វិល​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ស្ថិត​តាម​មាត់​ព្រែក​កំពង់បាយ ត្រូវ​បាន​រង​នូវ​ជំនន់​ភ្ញៀង​ម្តងទៀត​ហើយ គឺ​លិចលង់​១​ខែ​ពីរដង​ឯណោះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​ភូមិសាស្ត្រ​ខាងលើ បាន​និយាយថា ជំនន់​ភ្លៀង​បាន​វាយលុក​ខ្លាំង​ម្តងទៀត​នៅ​ចំណុច​វត្ត​ទឹក​វិល នៃ​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៩​ម្សិលមិញ ហើយ​ស្ថានភាព​លិចលង់​នេះ គឺ​មិន​ទាន់​ស្រក​ចុះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំនន់​លើក​នេះ​រង​ផលប៉ះពាល់​មិន​ធ្ងន់ធ្ងរ​ដូច​លើក​មុន​នោះទេ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយពី​មាន​ជំនន់​កើតឡើង គេ​សង្កេតឃើញ​វត្ត​មាន​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​មើល​ពី​ស្ថានភាព​ទឺ​ជំនន់​យ៉ាង​សស្រាក់សស្រាំ ដើម្បី​រក​វិធានការ​ស្រោចស្រង់ និង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​បញ្ហា ឬ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទាំង​នេះ​ឡើយ​។​

​សូមបញ្ជាក់​ថា ជំនន់​ភ្លៀង​ដែល​ធ្វើឲ្យ​រង​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ គឺ​តែងតែ​កើតឡើង​នៅ​តាម​ភូមិសាស្ត្រ​ជាប់​ដងព្រែក​កំពត ដោយ​ជំនន់​នេះ​វា​បាន​ផ្តើមឡើង​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាប់​ជួន​ទំនប់​វា​រី​អគ្គិសនី​កំចាយ ត្រូវ​បើកទ្វារ​ទឹក​គ្រប់​ទ្វារ​ទាំងអស់ ដើម្បី​បង្ហូរទឹក​មកក្រោម ធ្វើ​បែប​នេះ​គឺ​ដើម្បី​សុវត្ថិភាព សម្រាប់​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ ដែល​អាច​កើតឡើង​ជា​យថាហេតុ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.