ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​អភិបាលខេត្ត​ព្រះសីហនុ នឹង​ប្រើ​ដ្រូ​ន​បង្ហោះ​មើល​ស្ថានភាព​ប្រឡាយទឹក អូរ ក្នុង​ភូមិសាស្ដ្រ​ក្រុង ដើម្បី​រំដោះ​ការលិចលង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ​៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ទទួល​ជួប​ពិភាក្សា​ការងារ និង​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​បង្ហោះ​ដ្រូ​ន ដើម្បី​សិក្សា និង​ប្រមូល​ទិន្នន័យ​ប្រព័ន្ធ​អូ ប្រឡាយ ក្នុង​ក្រុង​ព្រះសីហនុ ក្នុង​ការរំដោះ​ជំនន់​ទឹកភ្លៀង​។​

​លោក សោម មិថុនា​រត្ន័ ប្រធាន​ក្រុមហ៊ុន KCC Cambodia Co,.Ltd បានបញ្ជាក់​ថា ដោយសារ​តែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង បង្ក​ឲ្យមាន​ការជន់​លិច​ផ្ទះ ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ក្រុមហ៊ុន​ផ្តោតជាសំខាន់​មានដូចជា បញ្ហា​ទឹកភ្លៀង សណ្ឋាន​ដី កម្ពស់​ទឹកសមុទ្រ ដែល​មាន​វិសាលភាព​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដូច្នេះ​ត្រូវ​មាន​ទិន្នន័យ​ពី​សណ្ឋាន​ដី គម្រោង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោក​បាន​បន្តថា ក្រុមហ៊ុន​ត្រូវ​ប្រមូល​ពត៌មាន ទិន្នន័យ​សុក្រឹត​, សិក្សា​សណ្ឋាន​ដី​, ប្រមូល​ព័ត៌មាន​ពី​ប្រពន្ធ​អូរ ប្រឡាយ​ទឹកភ្លៀង ទឹក​កខ្វក់ និង​ទឹក​ស្អាត សិក្សា​ផ្អែកលើ​វិទ្យាសាស្ត្រ និង​មជ្ឈមណ្ឌល​វិភាគ បណ្តុះបណ្តាល និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​។ ម្យ៉ាងទៀត​ការ បង្ហោះ​ដ្រូ​ន​នេះ​ប្រើ​ពេល​ប្រហែល ១២​សប្តាហ៍ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​លើ​ផ្ទៃដី ៥,០៨០​ហិកតា ក្នុង​ក្រុង​ព្រះសីហនុ​។​

​លោក គួច ចំរើន បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន KCC Cambodia Co Ltd មាន​គោលបំណង​ចូលរួម ជាមួយ​រដ្ឋបាល​ខេត្ត សិក្សា​លើ​ប្រពន្ធ​អូ ប្រឡាយ ដាក់លូរ​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ ដើម្បី​កែលម្អ​សោភ័ណភាព បរិស្ថាន​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​លោក​អភិបាលខេត្ត គូសបញ្ជាក់ថា បញ្ហា​ប្រឈម​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​បច្ចុប្បន្ន ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​ក្រសួង​មួយចំនួន កំពុង​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ សភាពការណ៍ នៃ​គ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​សម្រាប់​ខេត្ត​ព្រះសីហនុ​៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012680455


​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.