ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទិ៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តកំពត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១១៧នាក់។

ក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ណែនាំដូចខាងក្រោម៖
+សំណូមពរ អភិបាលក្រុងស្រុក យកចិត្តទុកចំពោះបរិស្ថានអនាម័យ លើសេវាកម្មម្ហូបអាហារ និងសេវាកម្មលំនៅដ្ឋាន។
+សំណូមពរអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវចូលក្នុងក្រុងកំពតទាំងអស់ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។
+ស្នើគណ:កម្មការអន្តរក្រសួង យកចិត្តទុកដាក់ លើទីតាំងទេសចរណ៍កែបថ្មី និងភ្នំបូកគោ ដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍។
+ស្នើអគ្គនាយកក្រុមហ៊ុន សុខាអូតែលបូកគោ សហការណ៍ជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍ នៅលើភ្នំឲ្យកាន់តែច្រើន។
+សំណូមពរជួយរៀបចំចំណតរថយន្តគ្រប់ប្រភេទ ក្នុងក្រុងអោយមានសណ្តាប់ធ្នាប់។

សូមបញ្ជាក់ថា៖ បុណ្យសមុទ្រនៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង”៕ សេង ណារិទ្ធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.