ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រជាពលរដ្ឋ​សង្ស័យថា មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​បណ្តែតបណ្តោយ ឈ្មួញ​នាំ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំគ្នា​ឆ្ងល់​ថា តើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក មេមត់ និង​ខេត្ត​ត្បូងឃ្មុំ​បាន​ដឹង​ដែរឬទេ ? ហើយ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដែរឬទេ ?

​ជាក់ស្តែង​នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃទី ០៩ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​រថយន្ត​យី​ឌុប​ដឹកឈើ​លេខ ១ ប្រភេទ​ឈើ​ក្រំ ចូល​តាម​ច្រក​ដារ ហៅ​ដូង​៧​ដើម ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ពុំ​មាន​មន្ត្រី​ជំនាញ​ណា ឬ​សមត្ថកិច្ច​ធ្វើ​ការត្រួត ពិនិត្យ​នោះ​ទេ ជាពិសេស​សមត្ថកិច្ច​ច្រក​ព្រំដែន​នេះ​តែម្តង គឺ​បើក​ប៉ា​រាស់​ចំហរ​ទុក​តែម្តង ។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​តែងតែ​និយាយថា ឃើញ​រថយន្ត​ធំៗ​យក្សៗ​ដូចជា អាវេ​អង អា​យី​ឌុប​ភ្លៅ​ប្រាំ ដឹកឈើ​បន្ត កន្ទុយ​គ្នា គាត់​បន្ថែមថា ឱ្យ​តែ​ម៉ោង​ប្រមាណ​ជា ២,៣,៤​ទាប​ភ្លមឺ​ក​បន្ត​គ្នារ​ដឹក​ឡើង​ទួល​មិន​ចង់​រួច​ឆ្លងកាត់​ស្រុក​មេមត់ សំដៅ ច្រក​កាច់​ចូល​ព្រំដែន​ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូន​រ័ត្ន និង​ច្រក​ដារ ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ដូចខាងលើ អ្នកយក ព័ត៌មាន​យើង​ក៏​បាន​ចុះ​ទៅ​តាមដាន គឺ​បាន​ឃើញ​ជកា់ស្តែង​ដូចដែល​ប្រជាពលរដ្ឋ​បាន​រាយការ​ណ៍​ពិតប្រាកដ​មែន ហើយ​ឈើ ទាំង​នោះ​ពួក​ឈ្មួញ​ដឹក​យក​មក​ពី​ច្រក​អណ្តូងទឹក ឃុំ​អូរ​គ្រៀង​, ច្រក​ផ្លូវ​តុង​មិន ឃុំ​ក្បាលដំរី និង​ច្រក​ភ្នំ​ព្រេច​ថ្មី ឃុំ​ស្វាយ​ជ្រះ ស្ថិតក្នុង​ស្រុក​សំបូរ និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើ​ួ​ឈើ​ទាំង​នេះ​ពួក​ឈ្មួញ​បាន​កាប់​មក​ពី​ក្នុងព្រៃ​អភិរក្ស​ភ្នំ​ព្រេច​, ជីវចម្រុះ សីមា គឺ​ភាគច្រើន​កាប់​ឈើ​ក្នុង​ដែន​ជម្រក និង​ព្រៃ​ការពារ​នានា​ក្នុង​ខេត្ត​ក្រចេះ និង​មណ្ឌល​គី​រី ប្រមូល​ដោយ​កេណ្ឌ ប្រជាពលរដ្ឋ និង​ឈ្មួញ​ដែរ មាន​ឡាន​បង្កុង​ឱ្យ​ចូល​កាប់ និង​ដឹកជញ្ជូន​ប្រមូល​ដាក់​តាម​ឃ្លាំង ឬ​ដេប៉ូ​ក្នុង​រង្វង់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ ។​

​ក្នុងការ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ពួក​ឈ្មួញ​បាន​ប្រើ​ឈ្មោះ​ឧកញ៉ា ទ្រី ភាព​, ឧកញ៉ា ប៊ុន ថៃ​, ឧកញ៉ា លឹម ប៊ុន​ណា​, ឧកញ៉ា ស៊ឹង សំអុល និង​លោក សាន ច​យ ជាដើម តែ​លោក​ឧកញ៉ា ទ្រី ភាព ធ្លាប់​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​រួមទាំង​អាជ្ញាធរ​ដែនដី​ជួយ​ទប់ស្កាត់​ផង ព្រោះ​គាត់​ទទួលខុសត្រូវ​តែ​អ្វី​ដែល​ត្រឹមត្រូវ​តាមច្បាប់​នោះទេ ។​

​បើតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ក្នុង​១​យី​ឌុប ភ្លៅ​ប្រាំ ឈ្មួញ​បាន​បង់ ១៤០០០​ដុល្លារ ទៅ​ឱ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​មាន​ភារកិច្ច​ចុះ​មក​ឈរជើង​ក្នុង​ស្រុក​មេមត់ រួម​ទាំង​អាជ្ញាធរ​ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ឈ្នួល​ឡាន ១០០០​ដុល្លារ​, ឈ្មួញ​ឡានស្ទូច ៤០០​ដុល្លារ និង​ប៉ូវ​តៃកុង ១០០​ដុល្លារ ដាក់​ម៉ា​សេរី ហើយ​ថ្លៃ​ឈើ ១​ម៉ែត្រ​គីប តម្លៃ ២០០​ដុល្លារ (​ក្នុងព្រៃ​)​ក្នុង​១​ឡាន ៤៥​ម៉ែត្រ​គីប ទៅ ៥០​ម៉ែត្រ​គីប (​ឈើ​១​ម៉ែត្រ​គីប គុណ​នឹង ១៥០០​គី​ឡូ ) ដូច្នេះ​ក្នុង ១​យី​ឌុប​ភ្លៅ ៥ ឬ​វេ​អង ទម្ងន់​សរុប​ទាំង​រថយន្ត និង​ឈើ​មាន ៩០ ទៅ ១០០​តោន ឯណោះ ។​

​ជុំវិញ នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​ ៖ លោក សូ​យ សារិទ្ធ​, លោក អៀង សា​វ៉េ​ត អនុប្រធាន​ទទួលបន្ទុក​ព្រៃឈើ​, លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ព្រៃឈើ​ទូទាំងប្រទេស​, លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ឱម យ៉ិនទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សូម​អស់លោក​ចុះ​ពិនិត្យ​មើល​ទៅ​អ្នកណា​ចេញ​ច្បាប់​ឱ្យ ៕
​ដោយ​ ៖ ឆ​រ លី​ហៀ​ង ត្បូងឃ្មុំ​

 

wood_2vietname (2) wood_2vietname (3) wood_2vietname (4) wood_2vietname (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.