ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ប្រជាពលរដ្ឋ​រិះគន់​ថា កុងត្រូលជជុះ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្នួល ស្រុក​សំបូរ ខ្លា​ស្ទុះ ទី​រួម​ខេត្ត​ក្រចេះ ច្រើន​ស្អេកស្កះ​ចេញ​មក​ដេញ​គាប​ជម្រិត​ទារប្រាក់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប្រជាពលរដ្ឋ​អ្នករកស៊ី​តូចតាច​ដូចជា ដឹក​ក្តារ ៤០ ទៅ ៥០​សន្លឹក​, សរសរ ៤ ទៅ ៥​ដើម និង​ពិសេស​ជន្លង់ម្រេច​តាម រថយន្ត​ត្រូពិច​, តួ​រី​ស និង​សាំង​យ៉ុង​ជាដើម​… តែងតែ​រអ៊ូរទាំ​ថា រកស៊ី​យូរៗ​ទៅ​ជំពាក់​គេ​ច្រើន​ទៅៗ ជីវភាព​ចេះតែ​ដុនដាប​ទៅ ដោយសារ​តែ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧ ចាប់ពី​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូ​ង​មានឈ្មោះ រដ្ឋា​, មេ​ប៉េអឹម​ស្នាក់ការ ៧០៨ ដាក់​កូនចៅ​ចាំ​ដេញ​នៅមុខ​ស្នាក់ការ​ទារ​កំណត់​យក​ឡាន​ជន្លង់ ១​គ្រឿង ៤​ម៉ឺន​រៀល មក​ដល់​ថ្នល់​បែក​សណ្តាន់​មានឈ្មោះ ម៉ាលី ជា​ទាហាន​ស៊ុប​ខេត្តក្រចេះ ទទួល​ទិស​ធ្វើ​សកម្មភាព​ដេញ​ចាប់​ជម្រិត​ទារប្រាក់ ពី​ឡាន​ដឹកឈើ​បន្តិចបន្តួច និង​ជន្លង់ម្រេច​ពី​ស្រុក គឺ​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បូរី​, ឈ្មោះ ឈាន ជា​ទាហាន​នៅ​ជាមួយ​មេព្រៃ សង្កាត់​សណ្តាន់ ធ្លាប់​ដេញ​គាប​ពួក​គាត់​យក ២​លាន​រៀល​ម្តង គឺ​អះអាងថា ខ្លួន​ជា​មេព្រៃ​បើ​មិន​ឱ្យ​ចាប់​ឡាន​យកទៅ​ទុក​ឱ្យ​ពុក ចោល​ឥឡូវ​នឹង​ពេល​នោះ គាត់​ភ័យខ្លាច​ក៏​បាន​ឱ្យ​ទៅ​តាម​ការ​ជម្រិត​ទា​របស់​ឈ្មោះ ឈាន បន្ទាប់មក​ពួកគាត់​បាន​ប្តឹង​ក៏​ឃើញ បាត់​មុខ​មួយរយៈ​ដល់​ពេល​ឥឡូវ​ឃើញ​មកវិញ​ក្រឡឹមៗ ម្តុំ​ថ្នល់​បែក​សណ្តាន់​ក៏​រញ៉េរញ៉ៃ​ច្រើន​ដែរ មក​ដល់​ខ្លា​ស្ទុះ បណ្តុំ​ក្នុង ត្រូល​ជជុះ​ច្រើន​ដែរ មានឈ្មោះ អុល មក​ទា​ម្តងៗ ៣ ទៅ ៤​នាក់ យក ៤​ម៉ឺន​រៀល ក្នុង​ជន្លង់ ១​ឡាន​, មេព្រៃ​ខេត្ត​មកដល់ ស្នាក់ការ​មេព្រៃ​ឃុំ​ស្វាយ​ជ្រះ មានឈ្មោះ វីឡា មេព្រៃ​ខេត្ត​និយាយ​ដាក់​ពួកគាត់​ក្រ​ឡូ​វ​គ្មាន​សុជីវធម៌ គ្មាន​សីលធម៌ មកដល់ ទឹកដី​ស្រុក​ស្នួល ម្តុំ​ថ្មពុក ឃ្សឹ​មមាន​ជើងខ្លាំង ៤​នាក់ ពូកែ​ខាង​ដេញ​គាប​ពួក​គាត់​ទារ​ជម្រិត​យក ១៥ ទៅ ២០​ម៉ឺន បើ​មិន​ឱ្យ គំរាម​បំភិតបំភ័យ័​ទារ​សំឡុត​អូស​ទៅ​កន្លែងទុក​ឡាន​ឱ្យ​ពុ​កចោល​ដុះ​ស្មៅ ឥឡូវ​នឹង​គឺ​ឈ្មោះ ភ័​ក្រ​, ឈ្មោះ ជាតិ ជា​ប៉េអឹម ខេត្ត​ក្រចេះ នៅ​ជាមួយ​មេព្រៃ​, ឈ្មោះ ឡាក់ ប៉េអឹម​ស្រុក​ស្នួល​, និង​ឈ្មោះ សុខា ជា​នគរបាល​អធិការ​ស្រុក​ស្នួល គ្រាន់តែ​គាត់ សុំ​តថ្លៃ​និយាយ​កំបុត​គ្មាន​សីលធម៌ ដូច​គ្មាន​មេបា​ប្រដៅ​ថា បើ​រកស៊ី​មិនកើត​ឈប់​ទៅ​មក​រក​ធ្វើ​ស្អី​ទៀត ម៉េច​ក៏​មិន​ឈប់​ទៅ អី ក៏​និយាយ​ច្រើន​ម្ល៉េះ ទារ​កំណត់​យក ១​ឡាន ២​ម៉ឺន​រៀល ។​

​ពួកគាត់​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ចប់​រឿង​ខេត្ត​ក្រចេះ ចូលមក​ដល់​ស្រុក​មេមត់​វិញ​ម្តង និយាយ​រឿង​ប៉េអឹម​ជាប់​គ្នា​រដឹក​បណ្តាក់​គ្នា​ដូច​ខ្យង​មិនដឹង​ខាង​ណា​ខាង​ណីខ្លះ​ទេ លោក​អើយ បើ​លោក​ម្ចាស់ និត ប៉េអឹម ៧០២ ដាក់​កុងត្រូលជជុះ ទល់មុខ​ស្នាក់ការ ៧០២ នេះ​តែម្តង ទារ​កំណត់​យក ១​ឡាន ៣​ម៉ឺន​រៀល ពីមុន ៥​ម៉ឺន​រៀល ឥឡូវ​ជន្លង់​ចុះថ្លៃ មេ​ឱ្យ​យក​ចុះ​ដែរ ចុះ​ទៀត​អត់​បាន​ទេ មិន​បាន​តាម​កំណត់​ខ្លាច​មេ​ស្តីបន្ទោស​ឱ្យៗ​គ្រប់​មក​កុំ​តវ៉ា​ច្រើនពេក មកដល់​មុខ​ទៀត​មាន​ស្នាក់ការ ៧០៣ មក​បន្តទៀត មាន​មូលដ្ឋាន​ប៉េអឹម​ស្រុក​មេមត់​មាន លោក ព្រុំ វុទ្ធិ ជា​មេបញ្ជាការ ឧស្សាហ៍​ឃុបឃីត​ជាមួយ​ឈ្មោះ ឱក សុធា​រ៉ា ជា​កូនចៅ​ចល័ត​កម្លាំង​លួច​ដាក់​ប៉ុស្តិ៍​អនាធិបតេយ្យ​ដូចជា កន្លង​មក​យក​កម្លាំង ទៅ​ដាក់​នៅ​គី​ឡូ ៥១ ផ្លូវ​ចិន ឃុំ​មេ​មង់ ឈ្មោះ ឱក សុធា​រ៉ា នេះ​ធ្លាប់​ឈ្លោះប្រកែក​គ្នា ជាមួយ​អ្នក​ដឹក​ជន្លង់​ដោយសារតែ​ទារ គាត់​ច្រើនៗ​ពេក​ទារ ១​ឡាន ៣០០០០​រៀល បើ​មិន​ឈប់​បង់​តាម​សម្រួល​គំរាម​បាញ់​បំបែក​កង់ឡាន រហូត​ដល់​ពួកគាត់​ប្តឹង ទៅ លោក ចេង ប៊ុណ្ណា​រ៉ា ចៅហ្វាយស្រុក​មេមត់ ណាមួយ​បាន​និយាយថា នេះ​ជា​បទបញ្ជា​ចៅហ្វាយស្រុក តែ​ចៅហ្វាយស្រុក បញ្ជាក់ថា គាត់​មិន​បាន​ឱ្យ​ធ្វើ​អញ្ចឹង​នោះទេ ឱ្យ​សម្រួល​ដោះស្រាយ​ថ្លៃ​ម្ហូប ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។​

​ពួកគាត់​បាន​រិះគន់​ថា អ្នកណា​ជា​អ្នកផ្តើមគំនិត​បង្កើត​ទី​តាំង​ប៉េអឹម​ក្នុង​មួយ​ស្រុក ៣​កន្លែង​បែបនេះ តាំង​ពី​កើត​ស្នាក់ ការ​ប៉េអឹម ៧០២-៧០៣ រួម​ទាំង​មូលដ្ឋាន​ស្រុក​មេមត់​មក​កាលណា​មិនដែល ឃើញ​ធ្វើ​កិច្ចការ​អ្វី​ជា​ដុំកំភួន​ជួយ​ដល់​សង្គម នោះទេ បើ​អា​រឿង​ទំនើង​ធ្វើឱ្យ​អាប់ឱន​ដល់​សង្គម​ពូកែ​តែម្តង (​បញ្ហា​កុងត្រូលជជុះ​តាំង​ប៉ុស្តិ៍​អ្អនាធិបតេយ្យ​)​បើ​ខាង​យកឈ្មោះ​ថ្នាក់​លើ មេៗ​ទៅប្រើ​ជម្រិត​គាប​.​ក​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ រកស៊ី​កំប៉ិចកំប៉ុ​កក្រលំបាក​ពូកែ​ខ្លាំង​មែនទែន ! ។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ សូម​លោក​បើកព្រះនេត មើល​ពួក​កូនចៅ​កំហូច​ទាំង​ពីរ​នាក់​នេះ​ផង​ទាន បើ​បណ្តែតបណ្តោយ​តទៅទៀត ប្រយ័ត្ន​ប្រជាពលរដ្ឋ ទ្រាំ​លែង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ថ្នាក់លើ ព្រោះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាជន​ខ្លាំងណាស់ ជាពិសេស​គឺ​បាន ធ្វើឱ្យ​បាត់បង់​សម្លេងឆ្នោត​របស់​គណបក្ស​ប្រជាជន​យើង​ថែមទៀត​ផង ។ ពួកគាត់​សូមឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជាពិសេស​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ចៅហ្វាយខេត្ត​ត្បូងឃ្មុំ និង​លោក សរ ចំ​រ៉ុង ចៅហ្វាយខេត្ត​ក្រចេះ មេត្តា​ជួយ​អន្តរាគមន៍​ឱ្យ​ពួកគាត់​ផង និង​ឱ្យ​យក ១​ឡាន ៥០០០​រៀល បាន​ហើយ ៕
​ដោយ​ ៖ ឆ​រ លី​ហៀ​ង ត្បូងឃ្មុំ​

chunlung (3) chunlung (1) chunlung (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.