ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក លោកស្រី ជា​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ អភិបាលក្រុង ស្រុក លោក​មេឃុំ យុវជន​សម្ព​ន​ស្រលាញ់​សន្តិភាព យុវជន​កាយ​រិទ្ធ យុវជន ស ស យ ក ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​បន្ទាប់​ពី លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ស្រង់​របាយការណ៍​រួចមក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង ដោយបាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សុខ ទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។ ឯកឧត្តម បាន​បន្តថា​ដោយសារ​ការដឹកនាំ​ដោយ​ភាព​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​ប្រទេស​យើង​ទទួលបាន​សុខ​សន្តិភាព​រហូតមក​ដល់​បច្ចុប្បន្ន ហើយ​ចំពោះ សមិទ្ធផល​ទាំង​អម្បាល​មាន​ដែល​បាន​បង្ហាញ​រូបរាង​នាពេលនេះ គឺ​បាន​ផ្តើមចេញ​ពី​កត្តា​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ​។​ដូច្នេះ​យើងទាំងអស់គ្នា​ពិតជា​មិន​ចង់ឲ្យ​មាន​សង្គ្រាម​កើតឡើង​នោះ​ទេ ព្រោះ​កន្លងមក​សង្គ្រាម​បាន​ធ្វើឲ្យ​មាន​សោកនាដកម្ម​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខ្ទេចខ្ទាំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង ពិសេស​ការ​និរាស​ព្រាត់ប្រាស់​ដែល​បាន​បន្សល់​នូវ​ភាពឈឺចាប់​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ផង​ដែរ​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​តែង​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ហើយ​ឯកឧត្តម ជឿជាក់ថា លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​បន្ត​គាំទ្រ​សម្តេច ហ៊ុន សែន ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ដឹកនាំ​ប្រទេស​គ្រប់​អាណ​តិ្ត​។​

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​សូម​វាយតម្លៃ​ខ្ពស់ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​កំពត ក្នុងនោះ​ក៏​មាន​កងម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ កម្លាំង​យុវជន​ទាំងអស់ ដែល​រួម​សហការ​គ្នា​បានល្អ ក្នុង​ការគ្រប់គ្រង​នូវ​គ្រោះមហន្តរាយ​ដែល​ផ្តើម​ដោយសារ​ជំនន់​ភ្លៀង​បាន​ល្អប្រសើរ​។​លើសពីនេះ ឯកឧត្តម ក៏​សូម​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​ត្រូវ​ត្រៀម​លក្ខណៈ​បន្តទៀត​ដើម្បី​ត្រៀម​វិធានការ​ទប់ទល់​រាល់​ករណី​ចាំបាច់​ណាមួយ​សម្រាប់​ទប់ស្កាត់​រាល់​ផលប៉ះពាល់​ទាំងឡាយ​ដែល​កើតឡើង​ដោយសារ​គ្រោះធម្មជាតិ ពិស​ស​ជំនន់​ភ្លៀង ព្រោះ​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​គ្រប់​តំបន់​ទូទាំងប្រទេស​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រីរាជការ​មាន​ស្នាដៃ និង​សប្បុរសជន​ដែល​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​កសាង​សមិទ្ធផល​នានា​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ និង​ប្រគេន​ថវិកា​ជូន​ព្រះចៅអធិការ​វត្ត ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដល់ លោកតា លោកយាយ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ទាំង​បី ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.