ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៩ ដោយ​មាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត តំណាង​មន្ទីរ​អប់រំ​យុវជន និង​កីឡា តំណាង​ស្នងការដ្ឋាន​នគរបាល តំណាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សាលាខេត្ត​កំពត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ​និង​បាន​ផ្តល់​អនុ​សាន៍​ដឹកនាំ​ដូចខាងក្រោម​៖
១/. ផ្តល់​ជូន​លោក​អភិបាលក្រុង​កំពត និង​លោក​អភិបាលស្រុក​ទឹកឈូ​ទទួលខុសត្រូវ​ក្នុង​ការផ្ញើ​កង់ និង​ម៉ូតូ​របស់​បេក្ខជន​ប្រលង​ទាំង ១០​មណ្ឌល ដោយ​មិន​យក​ប្រាក់​កំរៃ ដោយ​រដ្ឋបាល​ខេត្ត​ជា​អ្នកទទួល​បន្ទុក​ចំណាយ​។​

២/. នៅ​ថ្ងៃ​ទី​១៩ ខែ សីហា ឆ្នាំ​២០១៩ លោក​អភិបាលខេត្ត រួមជាមួយ​និង​ថ្នាក់ដឹកនាំ​ខេត្ត​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ស្រោមសំបុត្រ​វិញ្ញា​ប្រឡង​តាម​មណ្ឌល​ប្រ​ឡ​នីមួយៗ​។​

៣/. ស្នើ​ដល់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រៀបចំ​សញ្ញា ឬ​ប្លង់​ចំពោះ​មណ្ឌល​ដែល​ប្តូរ​ទីតាំង​ថ្មី ពី​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល មក​សាលារៀន គួង យ៉ុក និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ដល់បេ​ក្ខ​ជន និង​មហាជន​។​

៤/. គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្ត បានរៀបចំ​ផែន​ការពារ​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ទាំង​១០​មណ្ឌល​ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​តាម​គោលដៅ​នី​មួយៗ​រួចជាស្រេច ។ ចំពោះ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ ត្រូវធ្វើ​អន្តរាគមន៍​ជាក់ស្តែង​ចំពោះ​កន្លែង​ណា​ដែល​បាន​តម្លើងថ្លៃ នៅ​អំឡុង​ពេល​ប្រឡង ត្រូវ​រៀបចំ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង (Hotline) បិទ​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ ដើម្បី​ងាយស្រួល​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ជា​យថាហេតុ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.