ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​អភិបាលរង​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រីរាជការ​ជុំវិញ​ស្រុក​ស្វាយជ្រំ យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ស្វាយជ្រំ និង​និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង ជាច្រើនរូប នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ ចុះជួយ​ស្រូវ​ផលិត​ពូជ​លក់ របស់​សហគមន៍​កសិកម្ម​អង្គ​សាលា ស្ថិតនៅ​ភូមិ​អង្គ​សាលា ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​សហគមន៍​នេះ​ទូទាំង​ខេត្ត មាន​៣៦​សហគមន៍ កំពុង​ស្ទូង​ផលិត​ពូជ​លក់ លើ​ផ្ទៃដី​១០០​ហិច​តា​។​

​គោលបំណង នៃ​ការ​ចុះជួយ​ស្ទួងស្រូវ​ស្ទូង របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​នៅថ្ងៃនេះ គឺជា​សញ្ញា​បង្ហាញ​ប្រាប់ថា រដូវ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩ ចាប់ផ្ដើម​ហើយ និង​ជំរុញ​ឱ្យ​បងប្អូន​ប្រជាកសិករ នៅ​ទូទាំង​ខេត្ត​រួសរាន់​សាបព្រោះ​ដក​ស្ទូង ស្រូវ​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការលំបាក និង​ការចំណាយ​ផ្សេងៗ​របស់​ប្រជាកសិករ​។​

​ភ្ជាប់​ជាមួយ​នឹង​ការចុះ​ជួយ​ស្ទូងស្រូវ ជូន​ប្រជាពលរដ្ឋ​នេះដែរ លោក​អភិបាលខេត្ត បាន​បើក​ម៉ា​ស្ទូងស្រូវ​ដែល​ជា​ផលិតផល របស់​ប្រទេស​ជប៉ុន និង​បាន​ចែក​ពូជ​ដំណាំ​រួមផ្សំ​ដែល​ងាយ​ដាំ​ដុះ ធន់​នឹង​អាកាសធាតុ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ក្នុង​រយៈពេល​ខ្លី​ជូន​ដល់​ប្រជា​សហគមន៍ នាពេល​នោះ​ផង​ដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.