ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​ជា​មេក្លោង​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង​ជឺ

ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​ជា​មេក្លោង​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង​ជឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖  បន្ទាប់ពី​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ប្រមាណ​ជា ១១ ថ្ងៃ​ការបាញ់ប្រហារ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដ៏​គួរឲ្យ​រន្ធត់​រួចមក សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ទៅលើ ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់​បុរី​៩៩៩ ។

​តាម​ការ​ឲ្យដឹង​ពី​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ជួន ណា​រិន្ទ ដែល​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង​សា លា​ដំបូង​រាជធានី​ភ្នំពេញ សៀង សុខ កំពុង​ឡោម​ព័ទ្ធ​ចាប់ ឧកញ៉ា​វ័យក្មេង ថោង សារ៉ាត់ នៅ​ភូមិគ្រឹះ​ក្នុង​បុរី​៩៩៩ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ការឈាន​ទៅ​ដល់​ការចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ នេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន ជនដៃដល់ ដែល​ជា​អង្គរក្ស និង​បាន​សារភាពថា ជា​អ្នកប្រព្រឹត្ត ។ អង្គរក្ស​ទាំង ៤ រូបនោះ រួមមាន​៖ ទី​១. ឈ្មោះ មាស សម្បត្ដិ ទី​២. ឈ្មោះ សៀង វាសនា ទី​៣. ឈ្មោះ កូន ចាន់ថុល និង​ទី​៤. ឈ្មោះ លី សៅ ។​

​ប្រភព​ព័ត៌មាន​បាន​ធ្លោយ​ឲ្យដឹងថា ជនសង្ស័យ ទាំង​៤​នាក់​និង​សំណុំរឿង​ឃាតកម្ម​នោះ​បាន​សារភាព​អស់​ហើយ​ទាក់ទង​ទៅ​នឹង​សកម្មភាព ដែល​ពួកគេ​បានធ្វើ ហើយ​នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ នៅ​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ ២០១៤ នេះ ដើម្បីឲ្យ​តុលាការ​សាកសួរ​និង​ចាត់ ការ​តាម​នីតិវិធី ។ ដោយឡែក ឧកញ៉ា​ថោង សា​រ៉ា​ត និង​ភរិយា​របស់​គាត់​បាន​គេច​ខ្លួន​ចេញ​ទៅ ក្រៅ​ប្រទេស​បាត់​ហើយ​។​

​បើតាម​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា រហូតដល់​ម៉ោង ៨ និង​១៣​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឪពុក​-​ម្តាយ របស់​ឧកញ៉ា ថោង សារ៉ាត់ ខណៈ​លោក​ឧកញ៉ា បាន​រត់គេចខ្លួន​បាត់​ហើយ​។ ឪពុក​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅ ថោង ចំរើន អាយុ ៦៥ ឆ្នាំ រីឯ​ម្តាយ​មានឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ការពារជាតិ​។ រហូតដល់​វេលា​ម៉ោង ៩ និង​២១​នាទី​យប់​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​ឆែកឆេរ ទីតាំង​ក្រុមហ៊ុន​ចែកចាយ​សាច់​បាត់តេ នៅក្នុង​សង្កាត់​បឹងទំពន់ ដែល​ជា​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ តែ​រក​មិនឃើញ​លោក​ឧកញ៉ា​ទេ​។ ក្នុង​ប្រតិ បត្តិការ​ឆែកឆេ​រនា​យប់នេះ សមត្ថកិច្ច បាន​រកឃើញ​កាំភ្លើងខ្លី​៦​ដើម នៅក្នុង​ភូមិគ្រឹះ​របស់​ឧកញ៉ា ថោង សារ៉ាត់ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ។​

​ជាមួយនិង​ប្រតិបត្តិ​ការឆែកឆេរ​រក​មិនឃើញ​ឧកញ៉ា ថោង សារ៉ាត់​នោះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវ នាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​តាម​ច្រកព្រំដែន​ទាំងអស់ ចូលរួម​សហការ​ធ្វើយ៉ាងណា​ឃាត់​ឲ្យបាន​លោក​ឧក ញ៉ា ថោង សារ៉ាត់ ប្រសិនបើ​ឃើញ​លួច​គេចខ្លួន​ទៅ​ប្រទេស​ដទៃ​តាម​ច្រកព្រំដែន​។​

​សង្គម​ហ្វេ​សប៊ុក បាន​សម្តែង​ការ​សាទរ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជុំវិញ​ការ​បំបែកសំណុំរឿង​ឃាតកម្ម​មួយ​នេះ ក្នុង​រយៈពេល ត្រឹមតែ ១១ ថ្ងៃ និង​បាន​កោតសរសើរ​ជាខ្លាំង ចំពោះ សមត្ថកិច្ច ។ គេ​សង្ឃឹមថា ជនដៃដល់​នឹងត្រូវ​ចាប់​មក​ផ្ទន្ទាទោស​ជាក់​ជាមិនខាន ។​

​សូម​រំលឹក​ផង​ដែរ​ថា ឧកញ៉ា ថោង សារ៉ាត់ ជា​ឧកញ៉ា​វ័យក្មេង​មួយរូប ដែល​ធ្លាប់​មាន​រឿងរ៉ាវ​ក្តីក្តាំ​ជាច្រើន​លើ​មុខ​ជំនួញ របស់ខ្លួន ៕

2014_11_233a

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.