ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ បច្ច័យ​របស់​សម្តេច​ព​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​លោកជំទាវ ចំនួន ៤០​លាន​រៀល បាន​ប្រគល់​ជូន​ព្រះចៅអធិការ និង​គណៈកម្មការ​វត្ត ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ដើម្បី​កសាង​កុដ ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​បច្ច័យ​ចំនួន ២០​លាន​រៀល សម្រាប់​កសាង​កុដ​។​

​ថវិកា​នេះ​ត្រូវបាន​ប្រគល់ជូន​ដោយ​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​។​

​ថ្លែង​ទៅ​កាន់​លោកតា លោកយាយ​ក្នុងឱកាស​នោះ លោក វង សូ​ត បាន​លើកឡើង​ថា ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ មិន​ថា​អាណាចក្រ ឬ​ពុទ្ធចក្រ​ឡើយ ក្នុង​នោះ​វិស័យ​ពុទ្ធចក្រ ត្រូវបាន​យក​ទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ ជាក់ស្តែង​នៅ​ថ្ងៃនេះ​សម្តេច​ពញា​ចក្រី និង​លោកជំទាវ បាន​ផ្តល់​ថវិការ​ដើម្បី​រួមចំណែក​កសាង កុដ​ក្នុង​វត្ត​ចំនួន ២​ខាងលើនេះ​។​

​លោក​បាន​បន្តថា ការរក្សា​សន្តិភាព និង​ភាព​រីកចម្រើន​បាន​គឺ អាស្រ័យ​លើ​បងប្អូន​ប្រជាពលរដ្ឋ លោកតា លោកយាយ ដែល​បាន គាំទ្រ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រហូតមក បើទោះបី មាន​ជន​អគតិ​មួយចំនួន ព្យាយាម​បំផ្លិចបំផ្លាញ​តាម​ការ​ញុះញង់ របស់​បរទេស​មួយ​ចំនួន​ក៏ដោយ ។​

​ជុំវិញ​បញ្ហា​នេះ លោក វង សូ​ត ក៏​បាន​អំពាវនាវ​ដល់​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​បន្ត គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោជា​ប្រមុខ បន្ត​ដឹកនាំ​ប្រទេសជាតិ ឲ្យមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​សម្រេច​តាម​ផែនការ​រីកចម្រើន​ក្លាយជា​ប្រទេស​មាន​សេដ្ឋ កិច្ច​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អ្នកមាន នៅ​ឆ្នាំ​២០៥០៕

(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.