ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ពលរដ្ឋ​ក្រីក្រ មក​ពី​សង្កាត់​ទាំង​បួន ក្នុង​ក្រុង​ប៉ៃលិន ចំនួន ២០០​គ្រួសារ បានទទួល អំណោយ មនុស្សធម៌ ពី​ក្រសួង​កិច្ចការនារី តាមរយៈ​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៦ ខែ សីហា ឆ្នាំ​២០២៩ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ សែន តែងតែ​គិតគូ ពី​សុខ ទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់ ចុះ​សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ជាប្រចាំ និង​នាំយក​អំណោយ​ជួយឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ណា ដែល​ក្រីក្រ មាន​ជីវភាព​ខ្វះខាត ជា​បន្តបន្ទាប់ និង​មិន​ត្រូវ បណ្តោយ​អោយ​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​អត់បាយ មិន បាន ដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើង​។

​ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ជាក់ ស្តែង នៅពេលនេះ អាជ្ញាធរខេត្ត ដោយ​មាន​ការឧបត្ថម្ភ​របស់​ក្រសួង​កិច្ចការនារី បាន​នាំយក​អង្ករ មក​ចែក ជូន បងប្អូន​ភ្លាមៗ ទោះបី​អំណោយ​ជា​អង្ករ ទាំងនេះ វា​មិន​អាច​ដោះស្រាយ​ក្នុង​ជីវភាព​បាន​យូរ​ក្តី តែ ក៍​អាច ដោះស្រាយ​បាន​មួយ​រយះ​ដែរ ដើម្បី​ផ្តល់​ឱកាស​បងប្អូន មាន​ពេលវេលា បង្ករ​បង្កើន​ផល និង​ប្រកប​មុខរបរ ចិញ្ចឹម ជីវិត​បន្តទៀត​។

​ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ផ្តាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គ​ររន្ទៈ ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ហើយ​បើ​បងប្អូន​មាន​កើត​បញ្ហា​អ្វី​កើតឡើង​ក្នុង​គ្រួសារ ត្រូវ​រាយការណ៍ ទៅ មេឃុំ​/​ចៅសង្កាត់ ដែល​នៅ​ជិត​កៀក​ជាមួយ​បងប្អូន​ផ្ទាល់ ដើម្បី​អោយ​ក្រុមការងារ​ចុះជួយ​ដល់ បងប្អូន​ឆាប់ រហ័ស និង​ទាន់​ពេលវេលា ព្រម​ជាមួយ​នេះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចូលរួម​សហការ និង​ជួយ​សង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់​ស្ថានភាព គ្រប់​ហេតុការណ៍ ដោយ​យើង​នៅ​ជាមួយ​ប្រជាជន រួមរស់​ជាមួយ ប្រជាជន គ្រប់​កាលៈទេសៈ ។​

​បើ​តាម​របាយការន៍រ​បស់​លោកស្រី ច័ន្ទ ថា​វី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឱ្យ ដឹងថា​៖ អំណោយ ដែល ចែក​ជូន​បងប្អួន​ប្រជាពលរដ្ឋ នាពេលនេះ បានមក​ពី​ការឧបត្ថម្ភ របស់​ក្រសួង​កិច្ចការ នារី ដែល​ដឹកនាំ ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី តាមរយៈ​មន្ទីរ​កិច្ចការនារី ខេត្ត​ប៉ៃលិន ដោយ​ក្នុង​មួយ គ្រួសារៗ ទទួលបាន អ​ង្ក ចំនួន ២០​គឺ​ឡូ​ក្រាម​។​
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.