ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​រដ្ឋមន្ត្រី វង សូ​ត ប្រកាស​ផ្តល់​អាហារ​រូបករណ៍ ម៉ូតូ និង​កុំព្យូទ័រ​យួដៃ ជូន​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប និន្ទេស A ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនិតីសម្បទា បាន​ប្រកាស​ផ្តល់​អាហារ​រូបករណ៍ ម៉ូតូ និង​កុំព្យូទ័រ​យួដៃ ជូន​សិស្ស​ប្រឡង​ជាប់​និន្ទេស A ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជា​ការលើកទឹកចិត្ត​។ ការប្រកាស​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ឱកាស ដែល​លោក និង​លោកស្រី បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ជួប សំណេះសំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០១៨-២០១៩ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ជាមួយគ្នា​នោះ លោក វង សូ​ត ក៏​បាន​លើកទឹកចិត្ត​ដល់​ប្អូនៗ សិស្សានុសិស្ស ដែល​ត្រៀមប្រឡង​បាក់​ឌុប ក្នុង​ស្រុក​ពញាក្រែក ឲ្យខិត​ខំ​រៀនសូត្រ និង​បញ្ចេញ​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ពេល​ប្រឡង ដែល​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ និង ២០ ខែ​សីហា​នេះ ពិសេស​ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ​ជៀស​វាង​ថ្ងៃ​ប្រឡង​មាន​ជម្ងឺ មិន​ចូលរួម​បាន​។​

​លោក វង សូ​ត បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ប្រទេស​ជាតិ​ទទួល​បាន​សុខសន្តិភាព និង​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​នានា​លើ ឆាក​អន្តរជាតិ កត្តា​នេះ​ធ្វើ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី មាន​ឳ កាស​គ្រប់បែប យ៉ាង​ក្នុង​ការសិក្សា​រៀនសូត្រ ទាំង​នៅក្នុង​ប្រទេស និង​បន្ត​ទៅ ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ចំនេះដឹង​សម្រាប់ អានា​គត់ ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល ។​

​លោក​បន្តថា អ្វី​ដែល​ប្រជាជន និង​សង្គម​ជាតិ​ចង់បាន​គឺ​សុខ សន្តិភាព និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ ខណៈ​ប្រទេសជាតិ មួយ​ដែល​រីក​ចម្រើន​បាន គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​ល្អ​និង មានចំនេះដឹង​។ ដូចនេះ​មាន​តែ​យុវជន​ជំនាន់​ក្រោយ​ទេ​ដែលជា អ្នក​បន្តវេណ​ថែរក្សា​សុខសន្តិភាព ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​យើង ឲ្យទៅ​ជា​ប្រទេស​ជឿនលឿន និង​ជា​ប្រទេស​អ្នកមាន​នៅ​ពេល ខាង​មុខ​តាម​ការព្យាករណ៍ ។​

​បើ​តាម​របាយការណ៍រ​បស់​លោក លី សុភា​លីន អភិបាល​ស្រុក​ពញាក្រែក បានឲ្យដឹងថា អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​ឲ្យមាន​វគ្គ​បំប៉ន​ដល់ សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ខណៈ​នៅក្នុង​ស្រុក​ពញាក្រែក លោក វង សូ​ត និង​លោកស្រី តែង​ជួយ ឧបត្ថម​គាំទ្រ​រហូតមក ធ្វើ​ឲ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​ទទួលបាន លទ្ធផល​ល្អ ពោល​គឺ​ជាប់​ច្រើនឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​

​សម្រាប់​ឆ្នាំ​២០១៩ នេះ​មាន​សិស្ស​ត្រូវ​ប្រឡង​ចំនួន ៧៦២​នាក់ ក្នុងនោះ​ស្រី​ចំនួណ ៤០៩ នាក់ ហើយ​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​បំប៉ន​ពិសេស​នេះ​ផង​ដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.