ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

លោក ហ៊ុន ម៉ា​នី ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ សមាជិក ស​.​ស​.​យ​.​ក វិស័យ​រ៉ែ និង​ថាមពល​៤៩៥​រូប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) វិស័យ​រ៉ែ និង​ថាមពល ចំនួន​៤៩៥​រូប ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​រ៉ែ និង​ថាមពល ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ ។

​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នេះ រៀបចំ​ឡើង​នា​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ សាលប្រជុំ​អគ្គនាយកដ្ឋាន​ប្រេងកាត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​រ៉ែ និង​ថាមពល​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​មោទនភាព ចំពោះ​ការបង្កើតឡើង​នូវ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​រ៉ែ និង​ថាមពល ដោយ​ជឿជាក់ថា​ការបង្កើត​នេះ នឹង​ជា​កំលាំង​ចលក​មួយ​ផ្នែក​ទៀ​ត ក្នុង​បុព្វហេតុ​នៃ​កិច្ច​អភិវឌ្ឍ​ជាតិ​លើ​វិស័យ​រ៉ែ ប្រេងកាត និង​ថាមពល​។​

​លោក​បាន​ថ្លែង​ចាត់ទុក ការបង្កើតឡើង​នូវ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​ដែល​មាន​ដូចជា ការ​កៀរគរ​យុវជន​ឱ្យ​ចូលរួម​ក្នុង​ចលនា​លើកតម្កើង​កិត្យានុភាព ប្រពៃណី និង​វប្បធម៌​ជាតិ តាមរយៈ ការបង្កើត​នូវ​កម្មវិធី​ជាតិ ការចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​នានា ការចូលរួម​អភិវឌ្ឍ​សមត្ថភាព​យុវជន តាមរយៈ​ការបង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល និង​វគ្គ​បំប៉ន​ក៏ដូចជា​ការផ្តល់​នូវ​អាហារូបករណ៍ និង​ការចូលរួម​ផ្សេងៗ​ជាច្រើន​ទៀត​ទាំង កិច្ចការ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា វិស័យ​រ៉ែ​និង​ថាមពល លើ​កិច្ចប្រតិបត្តិការ​ការងា​រ​របស់​ខ្លួន​មួយចំនួន​ដូចខាងក្រោម​៖

១៖ ត្រូវ​ចងចាំ​ជានិច្ច​នូវ​បុព្វហេតុ​នៃ​ស្មារតី ០២ ធ្នូ​
២៖ រក្សា​ឱ្យបាន​នូវ​ភាព​ចាស់ទុំ ការ​សាមគ្គី ការយោគយល់ និង​ការគោរព​គ្នា​ទៅវិញទៅមក​
៣៖ អនុវត្ត​គោលការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​
៤៖ គោរព​និង​អនុវត្ត​តាម​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
៥៖ ត្រូវ​ប្រមូលផ្តុំ​ថាមពល និង​បញ្ញាញាណ ក្នុង​ការចូលរួម​រាល់​សកម្មភាព​របស់​ក្រុមការងារ ស​.​ស​.​យ​.​ក ដើម្បី​កិច្ច​អភិវឌ្ឍ​សង្គម និង​ជា​ពិសេស​ជំរុញ​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​រ៉ែ ប្រេងកាត និង​ថាមពល​របស់​ជាតិ​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.