ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

លោក ហាម បាវ ប្រធាន​ផ្សារ​កំពង់ត្រាច រង​ការ​រិះគន់​ថា អសមត្ថភាព​ក្នុង​ការគ្រប់គ្រង និង​លួច​សង់​តូប​បន្ថែម ​យកលុយ​ដាក់​ហោប៉ៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ត្រាច បានឱ្យដឹងថា ផ្សារ​កំពង់ត្រាច តាំងពី​មុន មក តែងតែ​មាន​បញ្ហា​ជាច្រើនលើក​ជា​ច្រើន​សារ​មកហើយ រវាង​លោក ហាម បាវ អ្នកគ្រប់គ្រង​ទីផ្សារ​កំពង់ត្រាច និង​អាជីវ ករ​លក់ដូរ តែងតែ​មាន​ទំនាស់​ហើយ​និង​មាន​ភាព​រញ៉េរញ៉ៃ​ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​អាជីវករ​លក់ដូ​រទាំង​អស់ មានការ​ក្តៅ ក្រហាយ​យ៉ាងខ្លាំង ចំពោះ​លោក ហាម បាវ ដែល​ចូលចិត្ត​បង្កជម្លោះ​ជា​រៀង​រាល់ថ្ងៃ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំង​ចិត្ត ទាំង​ឆ្ងាយ ជាពិសេស​លោក ហាម បាវ សព្វ​ថ្ងៃនេះ​ជា​មនុស្ស​មិន​ចេះអក្សរ ហើយ​ចេះតែ​វ៉ៃ​អែប​ស៊ី​អប​តែប៉ុណ្ណោះ គ្មាន​យល់ អ្នក​ដទៃ​ឡើយ ចេះ​តែ​សន្សំរឿង​មកលើ​អាជីវករ ឬ​អ្នកដទៃ​តែប៉ុណ្ណោះ ។​

​តាម​ប្រភព​ព័ត៌មាន​មួយទៀត​បាន​ឱ្យដឹងថា លោក ហាម បាវ សព្វថ្ងៃនេះ​កំពុងតែ​ឃុបឃិត​គ្នា​ជាមួយ​អ្នក​នៅ​ពី​ខាង ក្រោយ​ឱ្យ​បុគ្គល​មួយចំនួន​សាងសង់​តូប​ឡើង​ជា​បន្តបន្ទាប់​ទៀត ហើយ​ធ្វើឱ្យ​ផ្លូវ​ចូល​ទីផ្សារ​កាន់តែ​ហិត​ទៅៗ ហើយ​គ្មាន​អាជ្ញាធរ​ស្រុក​ណា​ចុះ​មើល​ឡើយ ទុកឱ្យ​លោក ហាម បាវ ធ្វើ​តាមតែ​អំពើ​ចិត្ត ជា​ពិសេស​ផ្លូវ​ចូល​ច្រក​ផ្សារ​កំពង់ត្រាច​ខាងលិច ។​

​លោក​ហាម បាវ បានឱ្យ​អាជីវករ​លក់​សាច់​ជ្រូក​ក្នុង​ផ្សារ​មួយចំនួន​ចេញ​មក​ដាក់​លក់​លើ​ចំណី​ផ្លូវ​ផ្សារ​អស់ហើយ ធ្វើឱ្យ ស្ទះផ្លូវ​ចេញ​ចូល​ជា​រៀងរាល់ថ្ងៃ ហើយ​លោក ហាម បាវ បាន​និយាយថា ផ្លូវ​ចូល​ច្រក​ផ្សារ​ខាងលិច​នេះ និង​រៀបចំ​អ្នកលក់ សាច់​ជ្រូក​ឱ្យ​បានល្អ និង​ឱ្យ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​តែ​ទីបំផុត​លោក ហាម បាវ និយាយ​បាន​តែ​មាត់​តែប៉ុណ្ណោះ គ្មាន​ធ្វើ​អ្វី បាន​នោះឡើយ ។ ធ្វើឱ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​មាន​ការរិះគន់​លោក ហាម បាវ យ៉ាងខ្លាំង ចំណែក​លោក​អភិបាលស្រុក អ៊ុំ ស៊ី​ណាត សព្វថ្ងៃ​នេះ​ពុំ​ដែល​បាន​ចុះមក​មើល​ប្រជាពលរដ្ឋ ឬ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ត្រាច​ឡើយ ទុកឱ្យ​លោក ហាម បាវ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​ជាមួយ​អាជីវករ​ក្នុង​ផ្សារ​កំពង់ត្រាច​ជា​រៀងរាល់ថ្ងៃ ទោះបីជា​មាន​រឿង​អ្វី​តវ៉ា ឬ​មាន​ពាក្យ បណ្តឹង​អី​ក៏ដោយ ក៏​លោក​អភិបាលស្រុក អ៊ុំ ស៊ី​ណាត មិន​ដែល​ដោះស្រាយ​បាន​ឱ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​ណា​បាន​សោះឡើយ ។ សារព័ត៌មាន​យើង​មិនទាន់សុំការបំភ្លឺពីបុគ្គលពាក់ព័ន្ធខាងលើនេះទេ ។​/
​ដោយ​ ៖ សារ៉ាត់​+ដារ៉ា

 

market kompongtrac (1) market kompongtrac (2) market kompongtrac (3) market kompongtrac (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.