ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​និង​លើក​ទិសដៅ ការងារ ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៥​និង​លើក​ទិសដៅ  ការងារ ឆ្នាំ​២០១៦ ក្រោម​ធិបតី​ភាព លោក​វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការចូលរួម​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​និង​អនុប្រធាន​មន្ទីរ នាយ នាយរង​ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​ស្រុក​និង​ស្នាក់​សន្តិសុខ  នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី​បាន​ធ្វើ​ការណែនាំ​ដល់​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ស្រុក​ អោយ​យកចិត្តទុកដាក់​បញ្ហា​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក៍​ដូច​ជា​ បទល្មើស​ផ្សេងៗ​ទៀត នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស ត្រូវ​យកចិត្តទុកដាក់​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​យើង​ត្រូវ​ការពារ​ សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​លោក​វរ​:​សេនីយ៍​ឯក វង្ស ធី ក៍​បាន​លើកសរសើរ​និង​វាយ​តំលៃ​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​អាវុធ​ខេត្ត ដែល​បាន​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង ច្បាប់​និង​ក្រមសីលធម៌ របស់​កងយោធពល​ខេ​ម​រ​:​ភូមិន្ទ​។​

​លោក​វរ​:​សេនីយ៍​ឯក វង្ស ធី បាន​បន្តទៀតថា ដោយ​បាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​ថ្នាក់លើ កងរាជអាវុធហត្ថ​យើង បាន​អនុវត្តន៍​សម្រេច នូវ​តួនាទី ភារកិច្ច ទទួលបាន​ការគាំទ្រ​និង​ការស្រលាញ់​ជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ មជ្ឈដ្ឋាន​។

​លោក វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី បានធ្វើ​កោតសរសើរ​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ខិតខំ​យកចិត្ត​ទក​ដាក់​ប្រឹងប្រែង​ដោយ​ម្ចាស់ការ ក្នុង​ការកសាង​អង្គភាព​ក៍​ដូចជា ការកែលំអរ​ជីវភាព​រស់នៅ​របស់​ស​មាជិក​អាវុធហត្ថ​ក្រោម​ឱវាទ​បាន​ល្អប្រសើរ ជា​ពិសេស​រាល់​បទល្មើស​ដែល​កើតឡើង អាវុធ​យើង​តែងតែ​បង្ក្រាបបាន​ទាន់ពេលវេលា និង​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមច្បាប់ និង​ការសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៍​ដូចជា​សមត្ថកិច្ច​ជំនាញ ក្នុង​ការបំពេញ​ភារកិច្ច ចុះ​បង្ក្រាប​បទល្មើស​កើតឡើង​ផងដែរ ៕

 

2015_12_04rt3-1 2015_12_04rt3-4 2015_12_04rt3-3 2015_12_04rt3-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.