ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀប ចំ​ដែនដី​នគ​រូបនិយ៍កម្ម ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី ចុះ​មក​សើ​ប​អង្កេត ក្នុងករណី​ពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​បន្ទាយមានជ័យ​) ៖ លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀប ចំ​ដែនដី​នគ​រូបនិយ៍កម្ម ខេត្ត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ ផ្ទួនៗ​ជា​ច្រេី​ន​លើក​នៅ​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង សូរិយោដី ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ របស់ លោក​លុះ​នៅ​ថ្ងៃទី ៣០ ខែ កក្ដ​ដា​ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ ត្រូវបាន​ក្រសួង រៀបចំ​ដែនដី នគរ រូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្ដី សម្រេច មួយ​បង្កើត ក្រុមការងារ ចុះ​ធ្វើ​អធិការកិច្ច នៅ​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង សូរិយោដី ខេត្ត​បន្ទាយមានជ័យ ដែល​មាន​សមាជិក​ចំនួន ៩​រូប​ចូលរួម​ដឹកនាំ​ដោយ លោក ស​ររ សុវណ្ណ រដ្ឋលេខាធិការ ក្រសួង រៀប ចំ ដែនដី នគរ រូបនីយកម្ម និង សំណង់ ជា ប្រធាន និង​លោក ប៉ែន ច័ន្ទ សុខ​ខេមរា ជា​អនុប្រធាន ។​

​ក្រុមការងារ ទាំង​៩​នាក់​នោះ មាន​តួនាទី និង​ភារកិច្ច ដូចខាងក្រោម ចុះ​ធ្វើ​អធិការកិច្ច​លេីការ​ងារ​សូរិយោដី ការងារ​សំណង់ ការគ្រប់គ្រង បុគ្គលិក​និង ការផ្ដល់សេវា​សាធារណៈ ត្រួតពិនិត្យ ការអនុវត្ត ផែនការ ចុះបញ្ជី ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្វើ របាយការណ៍ លទ្ធផល នៃ​ការធ្វើ អធិការ កិច្ច​ជូន​ក្រសួង បំពេញ ភារកិច្ច​ផ្សេង ទៀត​តាម​ការប្រគល់ ជូន​របស់​ក្រសួង ។​

​ការ​ធ្វើ​អធិការកិច្ច​លើ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង សូរិយោដី ខេត្ត​បន្ទាយមានជ័យ បាន​កើត​ឡើង​ជិត​១០​ថ្ងៃ​ក្រោយ​ពី​អង្គភាព ប្រឆាំង​អំពើ ពុករលួយ ចាប់​ឃាត់ខ្លួន​ប្រធាន អនុប្រធាន មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្ត​ពោធិ៍សាត់ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក ប្រាក់ ប៉ូ​លី ឡើង​មក​កាន់​តួនាទី ជា​ប្រធាន មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូរិយោដី ខេត្ត​បន្ទាយមានជ័យ នេះ​បាន​បង្ករ មាន​ការរិះគន់​ជាខ្លាំង ព្រោះ លោក​ឡើង​ផ្លោះ​ពី​ប្រធាន ការិយាល័យ សូរិយោដី ក្រុង​ប៉ោយ​ប​ប៉ោយប៉ែត មក​ធ្វើជា​ប្រធាន​មន្ទីរ សូរិយោដី​ខេត្ត តែម្ដង​ផ្លោះ​របង​ជាច្រើន​ថ្នាក់ ព្រោះ​អាង​មាន​ខ្នង​ក្រាស ហើយ​មើលទៅ គេ​ពុំ​ដឹង​ថា​ការចុះ សើ​ប​អង្កេត​របស់ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នេះ​សើ​ប​អង្កេត​រក ឃើញ​អំពើពុករលួយ របស់លោក ប្រាក់ ប៊ូ​លី មាន​ដល់​កំរិត​ណា នោះ​ទេ​រងចាំ​ភាគ​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.