ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ មិន​អាច​បិទ​បាំង​បានទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបរៀប​ចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ រួចមក​លោក ប្រាក់ ប៉ូ​លី បាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក ប្រាក់ ប៉ូ​លី ប្រមូល​លុយ​ពី​ការអនុញ្ញាតឲ្យ​សាងសង់​សំណង់​តូចធំ​ក្នុងក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ឆ្នាំៗ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​។ ជា​ពិសេស​សំណង់​ខុសច្បាប់​ឬ​សំណង់​មិន​រៀបរយ​ដែល​កើតឡើង​ព្រោងព្រាត​ក្នុង​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ប្រាក់ ប៉ូ​លី និង​បក្ខពួក​មួយ​ក្ដាប់​តូច​ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។​

​ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ គឺ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់​លោក ប្រាក់ ប៉ូ​លី ផងដែរ​។ ក៏​ប៉ុន្តែ​មន្ត្រី​រាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​វាយតម្លៃ​ទុកជាមុន​ថា ការស៊ើបអង្កេត​របស់​គណៈកម្មការ​អធិការកិច្ច ដែល​មាន​មន្ត្រី​៩​រូបនោះ ប្រហែលជា​មិន​អាច​រកឃើញ​អំពើពុករលួយ​របស់​លោក ប្រាក់ ប៉ូ​លី នោះទេ​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​៩​រូប​ក្នុង​គណៈកម្មការ​អធិការកិច្ច​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី អាច​ចេញ​មុខ​ជួយ​បិទបាំង​អំពើពុករលួយ​របស់​លោក ប្រាក់ ប៉ូ​លី ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទៀតផង​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា តាមរយៈ​ការឃុបឃិត​ឲ្យមាន​សំណង់​ខុសច្បាប់ សំណង់​មិន​រៀបរយ កើតឡើង​យ៉ាង​រាលដាល​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ គឺ​លោក ប្រាក់ ប៉ូ​លី ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក ប្រាក់ ប៉ូ​លី មាន​លុយ​សាងសង់​ភូមិគ្រឹះ​មួយ​កន្លែង​តម្លៃ​ជិត​១​លាន​ដុល្លារ​នៅ​ភូមិ​បា​លិលេ​យ្យ​១ ទល់មុខ​ផ្សារ​ថ្មី ប៉ោយ​ប៉ែត ដើម្បី​ចិញ្ចឹមសត្វ​ត្រចៀក​កាំ ទៀតផង​។ ក្រៅពីនេះ​លោក ប្រាក់ ប៉ូ​លី ទិញ​ដី​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តារ​វេ​ហ្គាស ក្រុង​ប៉ោយប៉ែត ក្នុង​ភូមិ​សាមគ្គី​មានជ័យ ហើយ​ដី​នោះ​ដាក់​ឈ្មោះ​ប្រពន្ធ​របស់​ខ្លួន ឈ្មោះ សុះ វី​ណា ដើម្បី​គេច​ពី​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា មួយ​រយៈពេល​ខ្លី​នៃ​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ប្រាក់ ប៉ូ​លី ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​មិន​គួរឲ្យ​ជឿ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ហើយ​ចាត់វិធានការ​តាម​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព ៕

 

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.