ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម​ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង លោក យូ ពៅ ត្រូវបាន​ចូល​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ប៉ៃលិន​ជំនួស​ប្រធាន​ចាស់ ដែល​ត្រូវ​ទៅកាន់​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន លោក​គណៈប្រតិភូ​មិ​អមលោ​ករដ្ឋ និង​អស់លោក​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន តាម​បណ្តាល​ខេត្ត​មួយចំនួន ព្រមទាំង​អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថាប័ណ្ណ​ជុំវិញ​ខេត្ត ។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន បាន​សម្រេច​តែងតាំង​លោក យូ ពៅ ពី​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម មក​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ចំណែក លោកជំទាវ​ ស្រ៊ី ចាន់​អេង ដែល​បាន​ស្នើសុំ​ទៅ​បំរើការ​នៅ​កន្លែង​ផ្សេង​ត្រូវបានតែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ សូមឲ្យ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ព័ត៌មាន​លឿន ប្លែក និង​ជឿ​ទុកចិត្តបាន ។ ជា​ពិសេស​អ្វី​ដែល​លោក​ចង់​បាន គឺ​ចង់​ឲ្យ​ប្រធាន​ថ្មី បង្កើតឲ្យបាន​នូវ​មេគ្រូ​តាម​គោលដៅ​នានា ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ​ក្មុង​ខេត្ត ។ ម្យ៉ាង​ទៀត​មិន​ត្រូវ​យក​តែ​បក្ខពួក​របស់​ខ្លួន នាំឲ្យ​មាន​ការប៉ះពាល់​ដល់​មន្ត្រីថ្នា​ក់​ក្រោម ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​មន្ត្រី​ទាំង អស់​ក្នុង​ក្រសួងពត៌មាន​មិន​ត្រូវ​ធ្វើជា​តួឯក​ទេ ត្រូវ​ចេះ​ធ្វើការ​ជា​ក្រុម​សហការ​សាមគ្គី​ផ្ទៃក្នុង​ធ្វើ​ការចេះ​ទទួលខុសត្រូវ​គោរព​តួនាទី​បែងចែក​តួនាទី​តាម​ការងារ​ដោយ​តម្លាភាព ។​
​ប្រធាន​មន្ទីរ​ខិតខំ​បង្កើត​ប្រព័ន្ធ អន​ឡាញ​ទាំង​ទូរទស្សន៍ និង​វិទ្យុ ដើម្បី​បំរើ​ពលរដ្ឋ និង​បញ្ជូន​ពត៌មាន​ដល់​ថ្នាក់ដឹកនាំ ។​

​គោលការណ៍ មាន​មុខសញ្ញា​២ គឺ​មុខសញ្ញា​រឹង និង​មុខសញ្ញា​ទន់ លោក​បាន​បញ្ជាក់ថា មុខសញ្ញា​រឹង​គេ​ប្រើ​យោធា រីឯ​មុខសញ្ញា​ទន់​វិញ គេ​ប្រើ​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះឯង ហើយ​ប្រព័ន្ធ​នេះ វា​គ្រោះថ្នាក់​ណាស់ ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.