ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ស្រុក​រំដួល ជា​ស្រុក​បាន​បញ្ឃប់​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF District)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​) ៖ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ស្រុក​រំដួល​ជា​ស្រុក​បាន​បញ្ឈប់​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF District) និង​មាន​ការចូលរួម​ពី​លោក លោកស្រី ប្រធាន​-​អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក​អភិបាល អភិបាលរងក្រុង​-​ស្រុក​ទាំង​៨ លោក លោកស្រី​ប្រធាន​អង្គការ​និង​ដៃគូ​នានា លោក​មេឃុំ មេភូមិ កងកម្លាំង​នគរបាល លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។​

​លោក ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ ខេត្ត​អាជ្ញាធរ​ស្រុក​-​ឃុំ មេភូមិ ជន​បង្គោល​អនាម័យ​ភូមិ​-​ឃុំ ន​និង​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​រំ​ដួល​ទាំងមូល ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមសហការ​នាំឲ្យ​សម្រេច​បាន​ផល​ជា​ផ្លែផ្កា​ប្រកបដោយ​កិត្តិយស​ល្អប្រសើរ នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​គណៈកម្មការ​បាន​វាយតម្លៃ​ទទួលស្គាល់​ស្រុក​រំដួល​ជា​ផ្លូវការ​ក្លាយ​គំរូ​ទី​២ ក្នុង​ខេត្ត​ស្វាយរៀង សម្រេច​បាន​បញ្ឈប់​បន្ទោ​សបង់​ពាសវាល​ពាសកាល (ODF District) ។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ៖ ការសម្រេចបាន​នូវ​ការបញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល នៅ​ស្រុក​ចំនួន​២ ឃុំ​ចំនួន​២៩ និង​ភូមិ​ចំនួន​៣៣៣ នៅ​ទូទាំង​ខេត្ត បច្ចុប្បន្ន​នេះ​ពលរដ្ឋ​មាន​ប្រភពទឹក​ប្រើប្រាស់​ចំនួន​៩៩.៤% និង​អត្រា​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​មាន​សុវត្ថិភាព​ចំនួន​៨៥.៨% អត្រា​ប្រជាពលរដ្ឋ​ប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន​៩០% និង​គ្រួសារ​ដែល​សាងសង់​និង​ទម្លាប់​លាងដៃ​ជាមួយ​សាប៊ូ​ចំនួន​៨៩% ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​អភិបាលរង​ខេត្ត ក៏​អំពាវនាវ និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ស្វាយរៀង មេត្តា​ចូលរួម​ឲ្យបាន​ផុសផុល​ថែមទៀត ដើម្បី​ផ្ដើមចេញពី​ខ្លួនឯង គ្រួសារ និង​សហគមន៍ ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការ​បន្ទោបង់​ពាស​វាល​ពេល​កាល មក​សាងសង់​បង្គន់​អនាម័យ​ប្រើប្រាស់​ហូប​ទឹកស្អាត លាងដៃ​ជាមួយ​សាប៊ូ ព្រមទាំង​ជួយ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ប្រកប​ដោយ​សុខមាលភាព​ទាំងអស់​គ្នា​ផងរ​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.