ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​…!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​ពិធី “​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរសក្តិ​”​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ខាន់ សុខា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ លោក អនុប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក ឧត្តមសេនីយ៍ វរ​សេនីយ៍ ជា​ប្រតិភូ​អមដំណើរ​លោក​មេបញ្ជាកា​រ​រង​កងរាជអាវុធហត្ថ​ខេត្ត ​លោក​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍​ជា​ស្នងការរង​លោកនាយ នាយរង​ការិយាល័យ​ជំនាញ​ទាំង​៣២ លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោគ​លេខ​៦០៣ លោក​អធិការ អធិការរង លោកនាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេភាគី​កំពង់​ក្រសាំង លោកនាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ទាំង​១១​ប៉ុស្តិ៍ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង​១០០​ប៉ុស្តិ៍​សរុប​ទាំងអស់​មាន​ចំនួន​៤០៥ នាក់​ស្រី​ចំនួន​៧​នាក់​។​

​ក្នុងនោះ​ប្រកាស​តែងតាំង​មុខតំណែង​ជា​ស្នងការរង ចំនួន​២​នាក់​ប្រគល់​តួនាទី​ជូន​ស្នងការរង​ចំនួន​៣​នាក់ តែងតាំង​ជា​នាយ នាយរង​ការិយាល័យ អធិការរង ចំនួន​២៨​នាក់​។​
​មន្ត្រីនគរបាល​ដែល​ត្រូវបាន​បំពាក់​ឋានន្តរសក្តិ​រួមមាន​÷
​ថ្នាក់​វរសេនីយ៍ទោ ចំនួន​១១​នាក់ ថ្នាក់​វរសេនីយ៍ត្រី ចំនួន​១០២​នាក់ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣៨​នាក់
​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​២៩​នាក់
​ថ្នាក់​អនុសេនីយ៍ត្រី ចំនួន​៨​នាក់ ថ្នាក់​ព្រិន្ទបាលឯក​ចំនួន​៩​នាក់
​ថ្នាក់​ព្រិន្ទបាលទោ ចំនួន​១​ម្នាក់​ផង​។​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.