ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាលខេត្ត រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​សាងសង់​ផ្សារ​រាត្រី​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​សហការី ដើម្បី​រៀបចំ​ពិធី​ក្រុង​ពាលី សាងសង់​ផ្សារ​រាត្រី ស្ថិត​ចំណុច​មាត់​ឆ្នេរ​(​ខាងត្បូង​ផ្សារ​ក្តាម​) ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ការរៀបចំ​ពិធី​នេះ ត្រូវ​បាន​ប្រព្រឹត្តទៅ​តាម​បែប​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​យូរលង់ ដោយ​មាន​ការប្រគុំ​ភ្លេងពិណពាទ្យ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង​អភិបាលក្រុង​កែប​។​

​ចំពោះ​ការសាងសង់​ផ្សារ​រាត្រី​នេះ លោក កែ​ន​សត្ថា អភិបាលខេត្ត​កែប​ក៏បាន​លើកឡើង​ថា នេះ​ជា​គម្រោង​មួយ​មាន​គោលដៅ​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​បម្រើ​លើ​ផ្នែក​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​និរន្តរភាព​។​លើសពី​នេះ​ការបង្កើត​ឲ្យមាន​ផ្សារ​រាត្រី​ពិតជា​បាន​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ឲ្យចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត​កាន់តែ​ច្រើនឡើង​។​

​លោក​អភិបាលខេត្ត​កែប​បាន​បញ្ជាក់​ផងដែរ​ថា ពេលណា​ខេត្ត​កែប​មាន​ផ្សារ​រាត្រី ខេត្ត​របស់​យើង​ពិតជា​ធ្វើឲ្យ​មហាជ​គ្រប់ស្រទាប់​មានភាព​រីករាយ ដោយ​គេ​មាន​ឱកាស​បាន​ដើរ​ទស្សនា​ការតាំង​លក់​ទំនិញ​គ្រប់​ពេល ជា​ពិសេស​ពេល​រាត្រី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.