ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រសួង​សង្គមកិច្ច ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ បទដ្ឋាន​ជាតិ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ចលនា ជូន​ដល់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​រៀបចំ​សិក្ខាសាលា​មួយ ដោយ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​បទដ្ឋាន​ជាតិ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ចលនា ជូន​ដល់​ជន​មាន​ពិការភាព​នៅ​កម្ពុជា ដែល​រៀបចំ​ធ្វើ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នា​ខេត្តកំពង់ចាម​។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​ការផ្តល់​ឱកាស ដល់​សិក្ខាកាម​ដែល​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​គ្រូពេទ្យ​ព្យាបាល​ដោ​ចលនា ដែល​មាន​វត្ថ​មាន​នៅ​ទីនេះ ទទួលបាន​ព័ត៌មាន​លើ​បទដ្ខាន​នេះ និង​ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា ផ្តល់​មតិ​យោបល់ និង​អនុសាសន៍​ល្អៗ ជាមួយនឹង​ក្រុម​ការងារ​បច្ចេកទេស​។​

​ចំណែក គណៈ​រៀបចំ​សិក្ខាសាលា​វិញ គឺ​អាច​ប្រមូល​នូវ​ព័ត៌មាន​ទាំងអស់នោះ​មក​ដាក់​បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​នានា ក្នុង​ការតាមដាន និង​វាយតម្លៃ​នូវ​ការអនុវត្ត​លើ​បទដ្ឋាន​ជាតិ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ចលនា​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នៅក្នុង សិក្ខាសាលា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បទដ្ឋាន​ជាតិ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ចលនា ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នា​ខេត្តកំពង់ចាម​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បាន​បន្ថែ ម​ទៀតថា កន្លងមក ចំពោះ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា បាន​ចូលរួមចំនែក​យ៉ាង​សកម្ម​ក្នុង​ផ្តល់​សេវា​ព្យាបាល​ដោយ​ចលនា នៅក្នុង​វិស័យ ស្តារ​លទ្ធភាព​ពលកម្ម​នៅតាម​ម​ជ្ឈស្តារ​លទ្ធភាព​ពលក្ម​កាយស​ម្ប​ទាទាំង​១១ និង​តាម​សហគមន៍​នានា ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង និង​មូលនិធិ​ជនពិការ ក្នុងប្រទេស​កម្ពុជា ព្រម​ទាំង​មន្ទីរពេទ្យ​ជាតិ រាជធានី​ខេត្ត​ទូទាំង​ប្រទេស ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សុខាភិបាល​។​

​លោក​បាន​បន្តថា ជន​មាន​ពិការភាព​អាច​ចូលរួម​ក្នុង​សង្គម សហគមន៍ ប្រកប​របរ​និង​បង្កើន​សេដ្ឋកិច្ច​របស់​គាត់​បាន​គឺ​ត្រូវការ​ចាំបាច់​នូវ​សេវា​ស្តារ​លទ្ធភាព​ពលកម្ម ដែល​ផ្តល់​ដោយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​។ គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​គឺ​ជា​អ្នកជំនាញ​លើ​ចលនា មុខងារ​ប្រចាំថ្ងៃ និង​ស្តារ​លទ្ធភាព​ពលកម្ម​ដែល ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុង​ផ្តល់នូវ​ការព្យាបាល​ដោយ​ចលនា​ដែល​មាន​គុណភាព ដែល​អាច​ឈាន​ទៅរក ការ​ជាសះស្បើយ ការសម្របសម្រួល និង​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ដល់​អ្នកជំងឺ និង​ជន​មាន​ពិការភាព​ក្នុងប្រទេស​កម្ពុជា ដើម្បី​បង្កើគុ​ណភាពជី​វិត របស់​អ្នកជំងឺ និង​ជន​មាន​ពិការភាព​។​

​គួរបញ្ជាក់​ថា បើ​យោងតាម​របាយការណ៍រ​បស់​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ទាក់ទង​នឹង​សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍​បន្ត​ជា​ពិសេស គម្រោង​នៃ​ការបង្កើតឲ្យមាន គណៈកម្មាការ​អន្តរក្រសួង ដើម្បី​ធ្វើ​ការតាមដាន និង​វាយតម្លៃ​នូវ​ការអនុវត្ត​លើ​បទដ្ឋាន​នេះ នៅ​តាម​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល ស្តារ​លទ្ធភាព ពលកម្ម​កាយសម្បទា​នា​នា ពិត​ជា​កត្តា​ចាំបាច់​បំផុត​ក្នុង​ការធានា​ថា បទដ្ឋាន​នេះ​ត្រូវ​អនុវត្ត​ដោយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា និង​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ប្រកបដោយ​ជោគជ័យ និង​ឆ្លើយតប​ទៅ​នឹង​លទ្ធផល​រំពឹងទុក ដែល​បាន​ដាក់ចេញ​នៅក្នុង​ផែនការ​អនុវត្តន៍​លើ​បទដ្ឋាន​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.