ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​អបអរសាទរ “​រុក្ខ​ទិវា​” ៩ កក្កដា ២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​ពិធី​អបអរសាទរ “​រុក្ខ​ទិវា​” ៩ កក្កដា ២០១៩ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ក្រុមប្រឹក្សា​ក្រុង សង្កាត់ សិស្ស​និស្សិត យុវជន កាយ​រឹទ្ធ យុវជន​កាកបាទក្រហម និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ១៥៩៥​នាក់​។​

​តាម​របាយការណ៍​របស់ លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​បានឲ្យដឹងថា ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ឆ្នាំ​២០១៩​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​កំពត​នាពេលនេះ​គឺ​ត្រូវ​ដាំ​ដើមឈើ​ឆ័ត្រ​ទេស អង្កត់ផ្ចិត​ទំហំ​១០​ស​.​ម ចំនួន​១០​ដើម ដើម ឈើ​ធ្នង់​អង្កត់ផ្ចិត​ទំហំ​ពី​១០-២៥​ស​.​ម ចំនួន​៣០​ដើម កូនឈើ​ប្រភេទ​គ្រញូង​ចំនួន​១០០​ដើម នាងនួន​១០០​ដើម ធ្នង់​៥០​ដើម កូន​គគីរ​១០០​ដើម និង​ដើម​រំដួល​ចំនួន​១០០​ដើម ដោយ​បាន​ដាំ​នៅតាម​ដងផ្លូវ​នានា​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត សរុប ៦១០​ដើម ក្នុង​គោលបំណង​បង្កើន​នូវ​សោភ័ណភាព​ក្នុង​ក្រុង​របស់​យើង​ឲ្យមាន​លក្ខណៈ​ស្រស់បំព្រង​។​

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ទៀតថា ក្នុងនោះ​ដែរ​យើង​ក៏​មាន​កូន​ឈើ​ប្រភេទ​ប្រណិតៗ​មួយចំនួនទៀត សម្រាប់​ចែកចាយ​ជូន​អង្គភាព​រដ្ឋ សាលារៀន វត្ត​អារាម និង​ប្រជាពលរដ្ឋ​ចំនួន ៤០០​ដើម​ទៀត ដូច​ជា​កូន​គគីរ ១០០​ដើម ឈើទាល​១០០​ដើម គ្រញូង​១០០​ដើម ធ្នង់​៥០​ដើម និង​នាងនួន​៥០​ដើម សរុប​ទាំងអស់​ស្មើនឹង​១.០១០​ដើម​។

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​បុណ្យ​រុក្ខទិវា​ថ្ងៃនេះ​បង្ហាញ​ឲ្យឃើញ​នូវ​ការ​ភ្ញាក់រលឹក និង​ចូលរួម​យ៉ាង​សកម្ម ការពារ និង​បង្កើន​ធនធាន​ព្រៃឈើ​ដ៏​មាន​តម្លៃ​។​ដោយ​ខណៈ​នោះ​លោក​ក៏បាន ផ្តាំផ្ញើ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត និង​ក្រុង​កំពត ត្រូវ​បន្ត​ដាំ​កូន​ឈើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​បង្កើត​នូវ​ពណ៌​បៃតង​និង​ផ្កា​គ្រប់​ពណ៌ សម្រាប់​លម្អ​សោភ័ណភាព​ក្រុង និង​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ក្នុង​កម្មវិធី​ប្រទេស​អាស៊ាន ស្ដី​ពី​សាលារៀន​ស្អាត​និង​បរិស្ថាន​ល្អ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.