ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សហគមន៍​សិស្ស​និស្សិត​៖ ការចុះ​អនុស្សារណ​យោគយល់​គ្នា នៅ​លើ​ឯកសារ​ត្រូវ​ប្រែក្លាយ​ជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​( អ ម ត ឬ AMT) បាន​លើកឡើង​ថា សូម​ឲ្យ​ការចុះ​អនុស្សារណ​យោគយល់​គ្នា (MOU) នៅ​លើ​ឯកសារ​ត្រូវ​ប្រែក្លាយ​ជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត​។​

​លោក​លើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​ឬ​AMT) និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គុន​មិញ និង​ក្រុមហ៊ុន អង្គរ​អ៊ី​ន​ធើ​ណេ​សិន​ណលអ៊ែរ​ផត​អ៊ីន​វេ​សម៉ិន (​ខេ​ម​បូឌា​) និង​សមាគម​មិត្ត​អតីត​និស្សិត​ចិន​នៅ​ក្រៅប្រទេស នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក​បន្តថា ផលប្រយោជន៍ នៃ​ការចុះ​អនុស្សារណ​យោគយល់​គ្នា នាពេលនេះ​គឺជា​ការភ្ជាប់​ទំនាក់ទំនង​ស្ថាប័ន​ទាំង​៣ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា និង​ជា​ការបើក​ច្រក​ដើម្បី​ឱ្យ​យុវជន​មានឱកាស​កសាង​អនាគត ព្រោះ​ពួកគេ​មិន​ខុស​ពី​កូនចៅ​របស់​យើង​នោះទេ ពួកគេ​គឺជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា ប្រទេស​កម្ពុជា​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​គឺ​មនុស្ស​វ័យក្មេង​មាន​ចំនួន​ច្រើន​។ ដូច្នេះ​ដើម្បី​ធានា​ការជំរុញ​ការអភិវឌ្ឍ បរិមាណ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះទេ គុណភាព​គឺ​សំខាន់​ណាស់​ដើម្បី​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍឲ្យ​បានលឿ​ន​។

​ក្នុងឱកាស​នោះ​លោក​សូម​ថ្លែងអំណរគុណ​អង្គភាព​ទាំងបី​ខាងលើ​ដែល​ជួយ​ជ្រោមជ្រែង​សហប្រតិបត្តិការ និង​ព្យាយាម​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយ នឹង​សមាគម ( អ ម ត ឬ AMT) ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​ផ្សារភ្ជាប់​រវាង​និស្សិត​កម្ពុជា​-​ចិន ដែល​នេះ គឺ​ស្រប​នឹង​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំណាង​ស្ថាប័ន​ទាំង​៣​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង និង​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​គម្រោង​បណ្ដុះបណ្ដាល​និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន គឺជា​គម្រោង​សប្បុរសធម៌​មួយ​ដែល​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​វ័យក្មេង​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៨ មាន​និស្សិត​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​បាន​ចំនួន​១៤១​នាក់ ក្នុងនោះ បរិញ្ញាបត្រ​ចំនួន​៨៥​នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៥៤​នាក់ និង​បណ្ឌិត​ចំនួន​២​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.