ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ឯកឧត្តម គួច ចំរើន​៖ ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ប្តេជ្ញាចិត្ត​ថា​នឹង​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នេះ​អោយបាន​ល្អ​ប្រសើរ​និង​ចំ​ទិសដៅ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះសីហនុ​៖​ឯកឧត្តម គួច ចំរើន ត្រូវបាន​ប្រកាស​ទទួល​ស្គាល់ ជា​ប្រធាន​គណៈកម្មការ​ធិ​ការសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៥ (២០១៩-២០២៥)​ជំនួស ឯកឧត្តម យន្ត មីន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ័ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នៅ​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតី​លោក ជំទាវ ពុំ ចាន្ទី​នី​អគ្គលេខា ធិ​ការ​កាកបាទក្រហម​កម្ពុជា​។​

​លោកជំទាវ ពុំ ចាន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ពាំនាំ​ប្រសាសន៍​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក ការកោតសរសើរ និង​ថ្លែង​អំណរ គុណ​ចំពោះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​ចាស់ ដែល​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធិផល​ធំធេង ។

​លោកជំទាវ​ក៏បាន​ពាំនាំ​អនុសាសន៍​របស់​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ដែលមាន​ខ្លឹមសា​រ​ថា ការរៀបចំ​សមាសភាព​របស់​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​២៥ រាជធានី ខេត្ត ត្រូវមាន​ការបត់បែន និង​ជា​សិទ្ធិ​សម្រេច​របស់​គណៈកម្មាធិកា​រ​សាខា ប៉ុន្តែ​ត្រូវមាន ការចូលរួម​ពិគ្រោះ និង​ផ្ដល់​យោបល់​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​កាកបាទ ក្រហម​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ នឹង​សេចក្តីត្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ធ្វើយ៉ាងណា​ឱ្យ​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​ឲ្យបាន​ល្អ​ជាង​មុន ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅឲ្យ​បាន​ឆ្ងាយ​ជាង​មុន​។​

​ឯកឧត្តម គួច ចំរើន បញ្ជាក់ថា​៖
១. ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម រួមមាន ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ។
២. យកចិត្តទុកដាក់ ប្រតិបត្តិ​តាម​គោលការណ៍​ណែនាំ​របស់​កាកបាទ​ក្រ​ហ ម​កម្ពុជា ពិសេស​អនុសាសន៍​ដឹកនាំ​របស់​សម្ដេច​កិតិ​ព្រឹត្ត បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​បំពេញ​ភារកិច្ច​មនុស្សធម៌ ។
៣. រក្សា​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា និង​ទទួលយក​នូវ​ការប្រឹក្សា​ជាមួយ​គណៈ​កិត្តិយស​សាខា ដោះស្រាយ​បញ្ហា​ប្រ ឈម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។
៤. ដឹកនាំ​តម្រង់ទិស​ក្រុមប្រឹក្សា​ប្រតិបត្តិ​សាខា ស្រប​តាម​យុទ្ធសាស្ត្រ​កាកបាទ ក្រហម​កម្ពុជា​មាន​វិស័យ​ស្នូល​៤​គឺ​( ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព ការថែទាំ​សុខភាព​សហគមន៍ និង​លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ )​។
៥. អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នា​ឆ្នាំ​២០៣០ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ផ្សព្វផ្សាយ​ការប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍​ឆ្នាំ​២០២៥ ស្រប​តាម​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខ ភាព​ស្ត្រី និង​កុមារ និង​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អា ស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។
៦. អភិវឌ្ឍ​ស្ថាប័ន​ធនធាន ក្នុងការ​កៀរគរ​មូលនិធិ​ពី​សប្បុរជន ដើម្បី​បម្រើ​ការងារ​មនុស្សធម៌ និង​ការណែនាំ​អនុសាខា​ឱ្យ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌ ស្រប តាម​វិស័យ​ស្នូល​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ។
៧. ពង្រឹង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា នៅ​មូល ដ្ឋា​ន គ្រឹះស្ថានសិក្សា ការងារ​មនុស្សធម៌ ។
៨. ពង្រឹង ពង្រីក​សកម្មភាព​យុវជន​កាកបាទក្រហម​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ការងារ​មនុស្សធម៌ ។
៩. ផ្សព្វផ្សាយ​វិធានការ​ត្រៀម​បង្ការ​ហានិភ័យ​នានា ដែល​បង្ក​ដោយ​គ្រោះធម្មជាតិ ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ​គ្រោះមហន្តរាយ កើតឡើង​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.