ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អប់រំ​បច្ចេកទេស ០១​ខ្នង​តំលៃ​១៥​ម៉ឺន​ដុល្លា​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ ថ្ងៃ​ច័ន្ទ​ខែ​អាសាឍ​១៣​រោច ឆ្នាំ​កុរ ឯ​កស័ក ពស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ តំណាងរាស្ត្រ អម​ដំណេី​រដោយ​ឯកឧត្តម លោកជំទាវ ជា​ក្រុមការងារ​ពី​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​អប់រំ​បច្ចេកទេស​០១​ខ្នង ដែល​មាន​តំលៃ​១៥​ម៉ឺន​ដុល្លា​ដែល​ជា​អំណោយ​របស់​អង្គការ​ស៊ី​ភី​ស៊ី​និង​បាន​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​កងកំលាំង​ប្រដាប់​អាវុធ​ចំនួន​ជិត​២០០០​នាក់ នៅ​វិទ្យាល័យ​ម៉ាឡៃ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។

​លោក ម៉ា​ថា​យ ហ្កេ​ប​ភឹ​ត នាយក​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​បណ្តុះបណ្តាល​អាស៊ី អាគ្នេយ៍ អន្តរជាតិ (​ស៊ី​ភី​ស៊ី​)​បាន​មានប្រសាសន៍​ដោយ​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ដែល​បាន​ចូល​រូ​ម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លេីក​ការងារ​បណ្តុះបណ្តាលអ​ភិ​វឌ្ឍន៍​ធនធានមនុស្ស​ហេ​ី​យ​អគារ​នេះ​ជា​អគារ​ទី​៥​ក្នុងចំណោម​អគា​រទាំង​៩​ដែល​ទទួល​បាន​ការឯកភាព​រួម​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។

​ក្នុង​ឱកាស​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​មានមតិ​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ពី​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ពិសេស​បងប្អូន​អ្នក​ម៉ាឡៃ​ទាំងអស់​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងថា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ខិតខំ​ធ្វេី​ការកសាង​ប្រទេស​កម្ពុជា​ពីបាត់​ដៃទទេ​គំនរ​ផេះផង់​សមុទ្រ​ឈាម​ទឹកភ្នែក​មក​រីក​ចម្រេី​ន​លេ​ី​គ្រប់​វិស័យ ប្រែក្លាយ​ស្រុក​ម៉ាឡៃ​ដែល​ពីមុន​ជា​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា ជា​តំបន់​អសន្តិសុខ ពោរពេញ​ដោយ​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្លាយជា​តំបន់​ដែល​មាន​សន្តិភាព និង​ការអភិវឌ្ឍ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​សម្រាប់​ការរស់នៅ​ប្រកប​របរ​ចញ្ចឹមជិវិត​របស់​ប្រជាលរដ្ឋ​។

​ជាថ្មី​ម្តងទៀត ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​បន្ត​ថ្លែង​ការ​កោត​ស​សេីរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​កងកំលាំង​គ្រប់​ប្រភេទ អង្គការ​ស៊ី​ភី​ស៊ី ប្រជាពលរដ្ឋ​អ្នក​ម៉ាឡៃ​នៃ​មហា​គ្រួសារ​អ្នក​បន្ទាយមានជ័យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមចំណែក​យ៉ាង​ធំធេង​ពង្រឹង​បាន​នូវ​ខឿន​ការពារជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ទប់ស្កាត់​បាន​ពី​ការប៉ុនប៉ង​បំផ្លាញ​ជាតិ​ពី​មជ្ឈដ្ឋាន​អគតិ ជម្រុញ​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម លេីក​កម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​ប្រជាពលរដ្ឋ​ក្រោម​ការ​ម្លប់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន សែន​។

​ជា​ទ្រនាប់​ដៃ​ក្នុង​ឱកាស​ដ៏​សប្បាយរីករាយ​និង​ស្និទ្ធស្នាល​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​នាំយក​នូវ​អំណោយ​ផ្តល់​ចែកជូន រួមមាន :
១.​លោកគ្រូ​អ្នកគ្រូ ៣៣​នាក់ ម្នាក់ៗ​ទទួលបាន​សា​រ៉ុង ១ ថវិកា និង​២​ម៉ឺន​រៀល​
២.​សិស្សានុសិស្ស ៥០០​នាក់ ម្នាក់​ទទួលបាន​សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​ថវិកា​៥​ពាន់​រៀល​
៣.​ប្រជាពលរដ្ឋ​១០០០​នាក់ ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១ និង​ថវិកា ១​ម៉ឺន​រៀល​
៤.​វិទ្យាល័យ​ម៉ាឡៃ​ថវិកា​១​លាន​រៀល​

​នៅ​ថ្ងៃ​ដដែល​នោះ ក្រោយ​ពិធី​សម្ពោធ​អគារ​អប់រំ​បច្ចេកទេស​រួច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ការងារ​ស្ដារ​បឹង​កណ្តុរ​ដែលមាន​ទំហំ​ដី​២០​ហិកតា ដើម្បី​រក្សា​ទុក​ទឹក​សម្រាប់​ប្រើប្រាស់ ដែល​បឹង​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.