ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

ឯកឧត្តម​រដ្ឋមន្ដ្រី លឹម គានហោ រួមជាមួយ ឯកឧត្តម គង់ គីម អមដំណើរ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កន្លែង​បាក់ច្រាំទ​ន្លេ​នៅ​ភូមិ​ព្រះ​អណ្ដូង​ទី​០២​ក្នុង​ឃុំ​ព្រះ​អណ្ដុង​និង​ភូមិពាម​ក្នុង​និង​ភូមិពាម​ក្រៅ​ក្នុង​ឃុំពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ នៅ​ថ្ងៃ​ចន្ទ ១៣​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមជាមួយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​មាន​ការ​អមដំណើរ​ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រី​បច្ចេកទេស​ក្រសួង មន្ត្រី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ អភិបាល​ស្រុក​ស្ទឹងត្រង់ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​កន្លែង​បាក់​ច្រាំងទន្លេ នៅ​ភូមិ​ព្រែកស្តី និង​ភូមិ​ព្រះ​អណ្តូង​ទី​២ ក្នុង​ឃុំ​ព្រះ​អណ្តូង និង​ភូមិ​ពាម​ក្នុង និង​ភូមិ​ពាម​ក្រៅ ក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។

​ទីតាំង​ខាងលើនេះ រង​ការបាក់​ស្រុត​ជា​បន្តបន្ទាប់ និង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ព្រះ​អណ្តូង ព្រមទាំង​អាច​បណ្តាល​ឲ្យ​ផ្លូវខេត្ត​លេខ​២២៣ ប្រវែង​៣០០​ម ប្រឈម​នឹង​ការបាក់​ស្រុត ដែល​អាច​នាំឲ្យ​កាត់ផ្តាច់​ចរាចរណ៍​ពីស្រុក​ស្ទឹងត្រង់ នៃ​ខេត្ត​កំពង់ចាម ទៅ​ស្រុក​ព្រែក​ប្រសព្វ​នៃ​ខេត្ត​ក្រចេះ​។​

​សូមជម្រាបថា បន្ទាប់ពី​បាន​ទទួល​សំណើ​ពី​ខេត្ត​កំពង់ចាម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ និង​សិក្សា​នៅ​ទីតាំង​ខាងលើ និង​បាន​ណែនាំ​លើ​វិធានការ​ចំពោះ​មុខ​បន្ទាន់​បណ្តោះអាសន្ន គឺ​ត្រូវ​ធ្វើ​ច្រាំង​ការពារ​ប្រវែង​១០០០​ម នៅក្នុង​ឆ្នាំនេះ ដោយ​ក្នុង​នោះ​នៅ​ទីតាំង​៖
– ទី​១ ៖ នៅ​ភូមិ​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ប្រវែង ៥០០​ម​
– ទី​២៖ នៅ​ភូមិ​ព្រះ​អណ្តូង​ទី​២ ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ប្រវែង ២០០​ម និង​
– ទី​៣៖ នៅ​ភូមិ​ព្រែកស្តី ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ប្រវែង ៣០០​ម ។​

​មកទល់​បច្ចុប្បន្ន ការងារ​នេះ បាន​នឹង​កំពុង​អនុវត្ត​ដោយ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។

​ក្នុង​ពេល​ចុះ​ពិនិត្យ នាពេល​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​អំពី​លទ្ធផល​នៃ​ការសិក្សា​របស់​ក្រុម​ការងារ​ក្រសួង​ដែល​បាន​ធ្វើ​កន្លងមក និង​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​ដោះស្រាយ​និង​ទប់ទល់​លើ​ការបាក់​ច្រាំង​នៅ​ទីតាំង​លើ និង​នៅ​ទីតាំង​ផ្សេងទៀត​។​

​ឯកឧត្តម​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ដូចជា​ក្រុម​ការងារ​ក្រសួង ដែល​បាន​ចាត់វិធានការ​បន្ទាន់​ចំពោះមុខ​នាពេលនេះ ក៏​ដូចជា​វិធានការ​យូរអង្វែង​ដែល​ត្រូវ​អនុវត្ត​បន្ត​នាពេលខាងមុខ​។​

​ពេល​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពួកគាត់​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ប្រឈម និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង តួ​យ៉ាង​ដូច ការបាក់​ច្រាំង​នៅ​ភូមិសាស្ត្រ​មូលដ្ឋាន​ពូក​គាត់​រស់​នៅ​សព្វថ្ងៃ​នាពេលនេះ ជា​សក្ខីកម្ម​ស្រាប់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការបាក់​ច្រាំង​នៅ​ទីតាំង​ខាងលើ ឲ្យបាន​ប្រសើរ ក៏ដូចជា នៅ​ទីតាំង​ប្រឈម​ផ្សេងៗ​ទៀត​នាពេល​ចំពោះមុខ ដោយ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​នូវ​ហា​នី​ភ័យ​នៃ​ការបាក់​ច្រាំង​ដែល​អាច​បង្ក​នូវ​ការខូតខា​តដល់​ផ្ទះស​ម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង​នាពេលខាងមុខ​នៅ​មូលដ្ឋាន​ដែល​មាន​ភាព​ប្រឈម​នឹង​ការបាក់​ច្រាំង​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.