ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេជោ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​កំពុង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេជោ​» ព្រមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សំណង់​នៅ​ទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និង​គ្រូបង្វឹក​កីឡា និង​កីឡាករ កីឡា​ការិនី ជាច្រើន​ទៀត​ផង​ដែរ ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់ លោក​ឧកញ៉ា លី យ៉ុង​ផាត់​។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវបាន​សាងសង់​ជា ៣ ដំណាក់កាល ដោយ​មាន​រចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​ដូចជា មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក​, សាល​ហាត់​កីឡា​ប្រយុទ្ធ​, អគារ​ស្នាក់នៅ ,​អាហា​រដ្ឋា​ន ,​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,​សាល​ហាត់​សាច់ដុំ ,​សាល​កាយសម្ព័ន្ធ​, សាល​កីឡា​បាញ់​កាំភ្លើង​,​មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី​ទៀតផង​។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ​នឹង​ទទួល​រៀបចំ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ចំពោះ​សមិទ្ធផល​ស្តា​តនៃ​វិស័យ​កីឡា​នេះ​ពី​ព្រោះនេះ​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ជា​ចំណង​មិត្តភាព​កម្ពុជា​-​ចិន ក្នុង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ​។​
​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ត្រូវ​ចំណាយ​ថវិកា​នៃ​ការសាងសង់​ប្រមាណ​១,០៥០ លាន​យ័ន ឬ ប្រមាណ​ជា​១៦០ ទៅ​១៧០ លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​ពី​មិត្ត​ចិន​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ក្តី​មោទភាព ចំពោះ​ពហុ​កីឡដ្ឋាន​ជាតិ​ដ៏​ធំ​នេះ ជាពិសេស ភាពជឿជាក់ សម្រាប់​កម្ពុជា​ក្នុង​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ដែល​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន​ដែល​កន្លងមក​តែងតែ​បាន​ចូលរួម​ផ្តល់​ជា​ជំនួយ​ក្នុង​ការកសាង​នូវ​សមិទ្ធផល​ជាតិ​សំខាន់ៗ​ដល់​កម្ពុជា រួម​ទាំង​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ​នេះ​ផងដែរ​។

​បើ​គ្មាន​មិត្ត​ចិន​ទេ យើង​មិន​អាច​ទទួលបាន​សមិទ្ធ​ផល​ជាតិ​សំខាន់ៗ​ដែល​កំពុង​បំរើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​យើង​ដូច​បាន​ឃើញ​សព្វថ្ងៃនេះ​ទេ ។ ក្នុងនោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍លើក​ឡើង​ពី​សមិទ្ធផល​ស្ពាន​ដែល​មិត្ត​ចិន​បាន​ជួយ​ដល់​កម្ពុជា ដូចជា​ស្ពាន​ព្រែក​តា​ម៉ាក់​, ស្ពាន​ព្រែក​ក្តាម ,​ស្ពាន​ជ្រោយចង្វារ​ទី​២ ,​ស្ពាន​ព្រែក​សំរោង​(​តាខ្មៅ​), ស្ពាន​កោះធំ (​ខេត្ត​កណ្តាល​) , ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មា​(​កំពុង​សាងសង់​) ស្ពាន​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ (​កំពុង​សិក្សា​សាងសង់​) រួមទាំង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត រួម​ទាំង​បណ្តាញ​ផ្លូវជាតិ​សំខាន់ៗ ជាពិសេស​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ មិត្ត​ចិន​នឹង​ផ្តល់​ជំនួយ​តាមរយៈ​ការសាងសង់​ផ្លូវជាតិ​លេខ​១០ មួយ​ខ្សែ​ទៀត​ដោយ​កាត់​ពី​ខេត្ត​កោះកុង មក​ថ្មដា​ខេត្ត​ពោធិសាត់ និង​ត​មក​តំបន់​សំឡូត នៃ​បាត់ដំបង ដែល​ទាំងអស់​នេះ​គឺជា​ការចូលរួម​ពី​មិត្ត​ចិន ក្នុង​គម្រោង​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន​។

​ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ដល់​បណ្តា​ប្រទេស​នានា​ផងដែរ បើ​មាន​បំណង​ចង់​ជួយ​ក្នុង​ការកសាង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនេះ គឺ​អាច​ជួយ​បាន ក្នុងដំណាក់កាល​សាងសង់​ទី​៣​ដែល​ផ្តោត​ទៅលើ​ការរៀបចំ​ទីលាន​ប្រកួត​កីឡា​ផ្សេងៗ តែ​បើ​គ្មាន​ជំនួយ​ពី​ប្រទេស​ណា​នោះ​ទេ សម្តេច​តេជោ​នឹង​បន្ត​ស្នើសុំ​ជំនួយ​ពី​មិត្ត​ចិន​ជា​បន្ត​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អនុសាស​ន៍​សំខាន់ៗ ក្នុង​ការជំរុញ​អោយ​វិស័យ​កីឡា ក៏​ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍ SEA GAME នៅ​ឆ្នាំ​២០២៣ ខាង​មុខ​អោយ​ទទួលបាន ជោគជ័យ​ដូចជា​៖
១)​បង្កើន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ក្នុង​តំបន់​នេះ ពិសេស​ត្រូវ​ធ្វើ​ការកសាង​ផ្លូវថ្នល់​សំខាន់ៗ​ឲ្យបាន​ច្រើន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញ​ចូល​ក្នុង​តំបន់​នេះ​។​
២) ជំរុញ​ឲ្យមាន​ការត្រៀម​ហ្វឹកហាត់​កីឡា​គ្រប់​ប្រភេទ​ចាប់ពី​ពេលនេះ​តទៅ ដើម្បី​ឈាន​ទៅ​ចាប់​យក​មេដាយ​ឲ្យបាន​ច្រើន​។ ជាមួយគ្នានេះដែរ បណ្តា​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​ត្រូវមាន​បែងចែក​ការងារ​គ្នា​ក្នុង​ការផ្សព្វផ្សាយ​ពី​ការហ្វឹកហាត់ និង​ការប្រកួត​កីឡា​នីមួយៗ​ដើម្បី​កុំអោយ​ដាច់​វគ្គ​ប្រកួត​នីមួយៗ អោយ​ការ​ទស្សនា​ពី​មហាជន​គឺ​ភាព​ភាពងាយស្រួល​ក្នុង​ការប្រកួត​កីឡា​ប្រភេទ​ផ្សេងៗ​គ្នា​។ ត្រូវមាន​ការបញ្ជូន​កីឡាករ កីឡា​ការី​នី​ទៅ​ហ្វឹកហាត់​នៅ​បរទេស​អោយបាន​ច្បាស់លាស់ ប្រកបដោយ​ជំនាញ និង​សមត្ថភាព​ពិតប្រាកដ ដោយ​យើង​ត្រូវ​គិតថា​ក្នុងនាម​យើង​ធ្វើ​ម្ចាស់ផ្ទះ គឺ​ត្រូវតែ​មាន​ការទទួលខុសត្រូវ​ខ្លួនឯង ដោយ​ធ្វើយ៉ាងណា​អោយ​ទទួលបាន​កេរ្ត៍​ឈ្មោះ​ល្អ ក្រោយ​ពេល​បញ្ចប់ Sea Games ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រដល់​ក្រុម​ការងារ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​នេះ និង​បាន​ផ្តាំផ្ញើ​នូវ​ការ​អរគុណ តាមរយៈ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ទៅ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពី​ន និង​លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ផងដែរ សម្រាប់​ជំនួយ​ដ៏​ធំធេង​នេះ​។

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​នៃ​ក្រុមការងារ​សាងសង់ រួម​ទាំង​គណៈកម្មការ គ្រូបង្វឹក​កីឡា កូនក្មួយ​កីឡាករ កីឡា​ការិនី ព្រមទាំង​កម្មករ​ចិន​-​ខ្មែរ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​នេះ និង​ជូនពរ​អោយ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយក​ត​ដ្ឋ​មន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន បាន​អញ្ជើញ​ទស្សនា​ការដ្ឋាន​សាសង់ និង​បាន​អញ្ជើញ​រួមគ្នា​ក្នុង​ការដំឡើង​ថាស​កៅអី​បេតុង​ចុងក្រោយ និង​មាន​ការបាញ់​កាំ​ជ្រួច ដែល​ជា​និមិត្តរូប នៃ​ការលេចចេញ​ជា​រូបរាង​ឡើង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដ៏​ធំ​នៅ​ថ្ងៃនេះ ៕
​ដោយ ៖ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.