ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

លោក ជាវ តា​យ ក្រើនរំលឹក​ណែនាំ​ មន្ត្រី​គណបក្ស​ប្រជាជន​ក្នុងស្រុក​ឈូក​ឲ្យ​បន្ត​ខិតខំ​អនុវត្ត​នូវ​គោលការណ៍​និង​សាមគ្គី​ផ្ទៃក្នុង​ជា​ធ្លុង​មួយ​ក្នុង​គណបក្ស​និង​រាជរដ្ឋាភិបាល​តែមួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជាង​១០០​នាក់​នៅក្នុង​ស្រុក​ឈូក​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩ លោក ជាវ តា​យ សមា​ជីក​គណៈកម្មាធិការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​បាន​ក្រើនរំលឹក​ណែនាំ​ ​ដល់​មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់​ជុំវិញ​ការងារ​គណបក្ស​ក៏ដូចជា​ការងារ​រដ្ឋបាល ឲ្យ​ត្រូវ​តែ​បន្ត​ខិតខំ​អនុវត្ត​នូវ​គោលការណ៍​របស់​គណបក្ស​និង​សាមគ្គី​ផ្ទៃក្នុង​ជា​ធ្លុង​មួយ​ក្នុង​គណបក្ស​និង​រាជរដ្ឋាភិបាល​តែមួយ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ជាវ តា​យ ប្រធាន​គណបក្ស​ខេត្ត​បាន​បន្ត​ផ្ដាំផ្ញើ ដល់​សមាជិក សមាជិកា​គណបក្ស​ទាំងអស់​ក្នុង​ស្រុក​ឈូក​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​មួយចំនួន​គឺ​៖ ត្រូវ​ខិតខំ​ពង្រឹង​សមាជិក​បក្ស ដោយ​ណែនាំ​អោយ​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ បន្ត​ចុះ​ជាប់​ដល់​មូលដ្ឋាន​ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ សាកសួរ​សុខទុក្ខ ស្ដាប់​សំណូមពរ និង​ខិតខំ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​។

​ត្រូវ​បន្ត​ចូលរួម​ថែរក្សា និង​ការពារ​នូវ​សមិទ្ធផល​ដែល​មាន​នាពេល​បច្ចុប្បន្ន និង​រក្សា​នូវ​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ដើម្បី​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​រីកចម្រើន​ជឿនលឿន​បន្តទៀត​។ ត្រូវ​បន្ត​ការដឹកនាំ​ការងារ​គណបក្ស​ឲ្យបាន​កាន់​កាន់តែ​ល្អប្រសើរ​ក្នុងនោះ​ជំរុញ​សាមគ្គីភាព​និង​ឯកភាព​ផ្ទៃក្នុង​គណបក្ស ខិតខំ​ចលនា​សប្បុរសជន​ជិត​ឆ្ងាយ​ដើម្បី​ជា​លទ្ធភាព​អនុវត្ត​សកម្មភាព​និង​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន ត្រូវ​បន្ត​ខិតខំ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស​ឲ្យដល់​ប្រជាពលរដ្ឋ​និង​មហា​ជន​ជ្រួតជ្រាប​ច្បាស់​ពី​ការខិខំរ​បស់​គណបក្ស​ដើម្បី​ប្រជាជន​និង​ប្រទេសជាតិ​យើង​។​

​ពាក់ព័ន្ធ​ការកសាង​កម្លាំង​និង​រៀបចំ​ថ្នាក់ដឹកនាំ​គណបក្ស​នៅ​មូលដ្ឋាន លោក​ក៏​បាន​ណែនាំ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ជំរុញ​នូវ​តម្លាភាព​ពិសេស​ចំពោះ​មន្ត្រី​សកម្ម​ការងារ​ត្រូវតែ​មាន​ការយកចិត្តទុកដាក់​គិតគូរ​ជា​ចាំបាច់​ដោយ​ក្នុង​នោះ​គឺ​ការកសាង​កម្លាំង​បក្ស​ក្នុង​ស្រទាប់​យុវជន​ដែលជា​អ្នក​បន្តវេន​។​

​លោក​ប្រធាន​គណបក្ស​ខេត្ត​ក៏​បាន​សំណូមពរ​ឲ្យ​អង្គ​ពិធី​នេះ​គឺជា​វេទិកា​មាន​ការចូលរួម​មតិ​យោបល់​លើក​ឡើង​ពី​មន្ត្រី​ពាក់ព័ន្ធ​នូវ​បញ្ហា​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ជាពិសេស​ក្នុង​នោះ​បញ្ហា​ពាក់ព័ន្ធ​ដីធ្លី​និង​សំណង់​ក៏​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ជា​សំខាន់​ដោយ​មិន​ត្រូវ​ទុក​អូសបន្លាយ​បញ្ហា​នៅតែ​បន្ត​ដដែលៗ​ទៀត​ទេ ដោយ​ត្រូវ​រក​ដំណោះស្រាយ​និង​ការអនុវត្ត​កែលំអ​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

​ជាមួយ​នោះ​លោក​បាន​កោតសរសើ​រដល់​មន្ត្រី​ដែល​មាន​ការយកចិត្ត​ទុក​ដាក់លើ​ការងារ​គណបក្ស​ព្រមទាំង​ការងារ​អភិវឌ្ឍន៍​និង​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បានល្អ​កន្លងមក​ស្របតាម​កម្មវិធី​នយោបាយ​គណបក្ស​ក៏​ដូចជា​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​ប្រធាន​គណបក្ស​ខេត្ត​ក៏​បាន​ជូន​ថវិកា​ដល់​សមាជិក​គណ​បក្ស​ចូលរួម​ទាំង​ជាង​១០០​នាក់​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.