ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

មន្ត្រី ៣​រូប ល្បី​ពុករលួយ​ដល់​កំរិត ត្រូវ​ប្រធាន ACU លោក ឱម យ៉ិនទៀង ចុះ​ចាប់​ដោយផ្ទាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់​៖ ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចុះទៅ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង​។ ការចុះ​ទៅ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្ទាល់​តែម្តង​។​

​យោងតាម​ប្រភព​បាន​បញ្ជាក់ថា មន្ត្រី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​នេះ រួមមាន​៖
*​ទី​១៖ ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​
*​ទី​២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទី​ទទួល​ការងារ​សំណង់​
*​ទី​៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។
​នេះ​បើ​តាម​ការអះអាង​របស់​សមត្ថកិច្ច​ប្រាប់​ដល់​អង្គភាព​ព័ត៌មាន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ការចាប់ខ្លួន​មន្ត្រី​ទាំង​៣​រូបនេះ បាន​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ នៅវេលា​ម៉ោង​ប្រមាណ ៩៖៣៥​នាទី​ព្រឹក​មិញ ទី​ដែល​លោក និង​ម្ចាស់​ដី​ជួបគ្នា​ដើម្បី​ប្រគល់​លុយ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.