ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ប្រជុំ​បូកសរុប​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ នៅ​សាលប្រជុំ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ នៅ​សាលប្រជុំ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥ មាន​រៀបចំ​ពិធី​បូក​សរុប​លទ្ឋផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉​ន​ពង្រឹង​រៀបរយ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៏ទោ លី សូ​រ៉ារឹ​ទ្ឋ មេបញ្ជាការរង​យោធភូមិភាគ​ទី​១ លោក​ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រមទាំង​លោក​ព្រះរាជអាជ្ញារ​សាលាដំបូង​ខេត្ត នឹង​ស្នងការរង មេបញ្ជាការរង​រាជ​អាវុធហត្ថ​ខេត្ត នាយទាហាន នាយទាហានរង នឹង​ពលទាហាន​ដែល​ជា​សិក្ខាកាម​ប្រមាណ​ជាង​១០០​នាក់​។​

​លោក​វរ​សេ​នីយ៏ឯក ព្រាប វុត្ថា នាយសេនាធិការ​ស្តីទី​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​ឡើង​ថ្លែង​សារ​ស្វាគ​ម​ន៏​ដល់​អង្គពិធី​នឹង​អានរ​បាយ​ការ​ស្តីពី លទ្ឋផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉​ន​ពង្រឹង​រៀបរយ ដែល​បាន​អនុវត្ត​ន៏​អស់​រយៈពេល​៤៥​ថ្ងៃ នៅ​វរ​សេនា​តូច​អន្តរាគ​ម​ន៏​លេខ​១ ។​

​នា​ពិធី​ខាងលើ​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​មាន​ប្រសា​ស​ន៏​ថា ក្រោយពី​បាន​ទទួល​ផែនការ​ហ្វឹកហ្វឺន​ពី​ថ្នាក់​លើ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ចាត់តាំង​នឹង​រៀបចំ​ការងារ​ហ្វឹកហ្វឺន​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ តាម​ផែនការ​កំណត់​យក​ពេលវេលា​រៀនសូត្រ មួយ​សប្តាហ៏​ប្រាំ​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​រៀន​ប្រាំបី​ម៉ោង ព្រឹក​បួន​ម៉ោង ល្ងាច​បួន​ម៉ោង ។​លោក​បញ្ជាការ​យោធា​ខេត្ត​បាន​បន្តថា សិក្ខាកាម​ដែល​បាន​ទទួល​វគ្គ​សិក្សា​បំប៉ន​រៀបរយ​សរុប​ចំនួន​១៣០​នាក់ គ្រូ​ឧទ្ទេស​នាម​ចំនួន​១៥​នាក់ ហើយ​ក្នុង​វគ្គ​សិក្សា​នេះ ក៏​មាន​ចាត់តាំង​ធ្វើ​ផែនការ​យុទ្ឋ​ដំនើរទ័ព ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​មួយថ្ងៃ​។​

​ចំពោះ​មេរៀន​ដែល​បាន​រៀនសូត្រ​ទៅតាម​ផែនការ​នឹង​កាលវិភាគ​មាន ចំនេះដឹង​យោធា​រួម ហ្វឹកហ្វឺន​បាន ចំនួន​១៣ ថ្ងៃ ស្មើរ​៩១ ម៉ោង បច្ចេកទេស​អាវុធ​ថ្មើរជើង ហ្វឹកហ្វឺន​បាន ចំនួន​៤ ថ្ងៃ ស្មើរ​២៨ ម៉ោង យុទ្ឋវិធី​ថ្មើរជើង ហ្វឹកហ្វឺន​បាន ចំនួន​៧ ថ្ងៃ ស្មើរ​៤៩ ម៉ោង អប់រំ​ចិត្តសាស្ត្រ ហ្វឹកហ្វឺន​បាន ចំនួន​៤ ថ្ងៃ ស្មើរ​២៨ ម៉ោង​។​ការត្រួតពិនិត្យ​ប្រឡង​មេរៀន​បញ្ចប់​វគ្គ បាន​ចំនួន​១២៧​នាក់ នឹង​៣​នា​កើ​ទៀត​មាន​ជម្ងឺ​សម្រាក​ពេទ្យ មិនបាន​ចូលរួម​ប្រឡង ហើយ​ក្នុងនោះ​មាន ពិន្ទុ​ល្អ ចំនួន ៣០​នាក់ ពិន្ទុ​ល្អ​បង្គួរ ៥៥​នាក់ ពិន្ទុ​មធ្យម ៤២​នាក់ នឹង​មិន​ជាប់​តាម​សំណូមពរ ៣​នាក់​។​
​លោក​ឧត្តមសេនីយ៏ទោ លី សូ​រ៉ារិ​ទ្ឋ មេបញ្ជាការរង​យោធភូមិភាគ​ទី​១ នឹង​លោក​ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត បាន​ថ្លែង​កោត​ស​សើរ​ដល់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ន៏​នូវ​ការពង្រឹង ចំនេះដឹង​ដល់​នាយទាហាន នាយទាហានរង ពលទាហាន ឲ្យមាន​ជំនាញ​ច្បាស់លាស់ ដែល​ជា​ការចូលរួមចំណែក​កសាង​ប្រទេសជាតិ​។​ព្រោះថា កងទ័ព​មិនមែន​ចេះ​តែ​បាញ់​កាំភ្លើង​ហើយ​ហៅ​ថា កងទ័ព​នោះទេ កងទ័ព​ត្រូវមាន​ជំនាញ​នឹង​ចំនេះ​គួបផ្សំ ទើប​អាច​ការពារ​ជាតិ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន​នានា​។​

​ក្នុងឱកាស​នោះ​ដែល​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បានឧ​ប​ត្ត​ម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ចំនូ​ន​១​លាន​រៀល ដើម្បី​ចាត់ចែង​លើ​ការ​សក្សា​រៀនសូត្រ​របស់​យោធា​ក្នុង​តំបន់​ប្រតិបត្តិការ​៕
​សាយ ករុណា​

 

2015_12_03a (1) 2015_12_03a (2) 2015_12_03a (3) 2015_12_03a (4) 2015_12_03a (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.