ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ទេសរដ្ឋមន្ត្រី គន់ គីម បើក​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​) បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី ២៦ ខែ​កក្ត​ដា​ឆ្នាំ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី លោក ឡាំ ហេង​ហួត អនុប្រធាន គ​.​ជ​.​គ​.​ម និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​មាន​ការចូលរួម​ពី មន្ត្រី​តាម​មន្ទីរ​ពាក់ព័ន្ធ​នានា កងកម្លាំងប្រដាប់អាវុធ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ខេត្ត ចំនួន​៤២៥​នាក់​។​

​លោក ងួន រតនៈ អភិបាល​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បានបញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ ខេត្ត​បាត់ដំបង បាន​ទទួល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​៤៤​លើក បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​២,៩១១​ខ្នង​, រលំ​ផ្ទះ​សង្កត់​ស្លាប់​ម្នាក់​, ខូចខាត​សាលារៀន​ចំនួន​០៣​ខ្នង និង​ខូចខាត​អគារ​វត្ត​អារាម​ចំនួន​២​អគារ​, រន្ទះបាញ់ បាន​កើតឡើង​ចំនួន​០៤​លើក បណ្តាលឲ្យ​ស្លាប់​មនុស្យ​ចំនួន​០៣​នាក់ និង​រងរបួស​ចំនួន​១៩​នាក់​។ ការបង្កបង្កើន​ផល ក្នុង​ឆ្នាំ​២០១៩​នេះ សម្រេច​បាន​ជាង​២៦២,០០០​ហិកតា លើ​ផែនការ​៣២០,២០០​ហិកតា និង​ដំណាំ​ឧស្សាហកម្ម​ជា​ច្រើន​ហិកតា ផងដែរ​។​

​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត និង​កាកបាទក្រហមកម្ពុជា បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​គ្រួសារ​រងគ្រោះ​បាន​ទាន់ពេលវេលា​។​

​ក្រោយពី​បាន​ពិភាក្សា​ស្វែងយល់​ពី​សកម្មភាព និង​បទពិសោធ​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​រួច​មក ទេសរដ្ឋមន្ត្រី គន់ គីម បាន​កោតសរសើរ​ដល់​ការដឹកនាំ របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា​រាល់​ពេល​មាន គ្រោះមហន្តរាយ​កើតឡើង និង​មាន​ផែនការ​ត្រៀម​បម្រុង​បាន​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ តាមរយៈ​ទេសរដ្ឋមន្ត្រី គន់ គីម​, សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តាំផ្ញើ​សួរសុខទុក្ខ ដល់​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ​។​

​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ដៃគូ​ដ៏ទៃទៀត ធ្វើ​របាយការណ៍ ពី​ផលប៉ះពាល់ និង​តម្រូវការ​ប្រជាពលរដ្ឋ​ឲ្យបាន​ច្បាស់ ដើម្បី​ងាយស្រួល​ក្រសួង​ស្ថាប័ន​ជំនាញ ចាត់​វិធានការ​ជួយ​ប្រជាពលរដ្ឋ និង​ត្រូវ​តាមដាន​ជាប់​ជាប្រចាំ នូវ​ស្ថានភាព​គ្រោះមហន្តរាយធម្មជាតិ ហើយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ និង​ត្រៀមលក្ខណៈ​ជាមុន ការការពារ​ទឹកជំនន់ បញ្ហា​សុខភាព និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាយថាហេតុ ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.