ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ក្រោយ​អ្នកសារព័ត៌មាន​ចុះ​ពិនិត្យ ឃើញ​ថា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម មិនមាន​អ្វី​ប្រែប្រួល​ដូច​សារព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ ភាពមន្ទិលសង្ស័យ​ចំពោះ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​របស់​កម្ពុជា ត្រូវបាន​លាងជម្រះ​ហើយដោយ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃនេះ​។ ក្រោយ​ចុះ​ពិនិត្យ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ជឿជាក់ថា មូលដ្ឋាន​នេះ គ្មាន​អ្វី​គួរឱ្យ​សង្ស័យ​ដូច​ការចុះផ្សាយរ បស់​សារព័ត៌មាន​អាមេរិក​ឡើយ​។​

​ការចុះពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដោយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​៧៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ក្រោម​ការអនុញ្ញាត​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​ក្រៅ​ពី​សារព័ត៌មាន Fresh News និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា តំណាង​ស្ថាប័ន​ព័ត៌មាន​បរទេស​មួយ​ចំនួន​ទៀត ដែល​បាន​ចូលរួម​ពិនិត្យ​មើល​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ មានដូចជា AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម​។​

​ក្រុម​អ្នកសារព័ត៌មាន​បាន​លើកឡើង​ថា ទីតាំង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម មិន​មាន​អត្តសញ្ញាណ​ណាមួយ ពាក់ព័ន្ធ​នឹង​យោធា​ចិន​នោះទេ​។ ក្រុម​អ្នកសារព័ត៌មាន​បាន​ចាត់ទុក​ថា អ្វី​ដែល​បាន​ផ្សយ​ដោយ សារព័ត៌មាន​អាមេរិក មាន​លក្ខណៈ​នយោបាយ និង​បំភ្លៃ​ការ​ពិត​ពី​កម្ពុជា​។​

​កាលពី​ពេល​ថ្មីៗ​នេះ មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​មួយ​ថា «​កម្ពុជា​បដិសេធ​ចំពោះ​ជំនួយ​សហរដ្ឋអាមេរិក ក្នុងការ​ជួសជុល​អគា​រ​មួយកន្លែង នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​»​។ ក្រោយ​ការផ្សព្វផ្សាយ​នេះ ឧបការី​រង​ក្រសួង​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ លោក Joseph Felter បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា សម្ដេច ទៀ បាញ់ ដើម្បី​ឱ្យ​ពន្យល់​អំពី​មូលហេតុ​ដែល​កម្ពុជា បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក ក្នុងការ​ជួសជុល​អគា​រ​ហ្វឹកហ្វឺន និង​ផ្ទុក​សម្ភារៈ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​រូប​នេះ ដាក់​ការសង្ស័យថា ពាក់ព័ន្ធ​នឹង​រឿងនេះ កម្ពុជា​អាច​បើកផ្លូវ​ឲ្យ​ចិន​មាន​វត្តមាន​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម​។​

​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បាន​ធ្លាប់​បាន​បញ្ជាក់ថា ការចុះផ្សាយ​ថា «​កម្ពុជា​បដិសេធ​ចំពោះ​ជំនួយ​សហរដ្ឋអាមេរិក ក្នុង​ការជួសជុល អគារ​មួយ​កន្លែង នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​» គឺ​ជា​ដំណឹង​មិន​ពិត​នោះទេ ដោយហេតុ​ថា ក្រសួង​ការពារជាតិ ពុំដែល​បាន​ស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើ​នេះ​ម្តង​ណា​ទេ​។​

​បើ​តាម​អ្នកនាំពាក្យ​, ពាក់ព័ន្ធ​នឹង​លិខិត​របស់ ឧបការី​រង​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​នោះ ក្រសួងការពារជាតិ​កម្ពុជា ក៏​បាន​អញ្ជើញ​អនុព័ន្ធ​យោធា​ប្រចាំការ​នៅក្នុង​ស្ថានទូត​អាមេរិក មក​ស្តាប់​ការបំភ្លឺ អំពី​មូលហេតុ​ដែល​កម្ពុជា​មិនទាន់​មាន​ភាពចាំបាច់ ក្នុង​ការទទួល​ជំនួយ​សហរដ្ឋអាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើ​នេះ​ផង​ដែរ​។​

​ដោយឡែក នា​ថ្មីៗ​នេះដែរ មាន​សារព័ត៌មាន​បរទេស​មួយ​ចំនួន ព្រមទាំង​សារព័ត៌មាន VOA បាន​ចេញផ្សាយ​ដកស្រង់​តាម សារព័ត៌មាន The Wall Street Journal ថា «​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​របស់​ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​»​។​

​ទោះជា​យ៉ាងនេះក្តី ការផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ការចុះផ្សាយ​នេះ ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ដើម្បី​ប្រឆាំង​ជាមួយ​កម្ពុជា​។ ដោយឡែក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ធ្វើឡើង​ក្នុង​គោលដៅ​បង្កើត​លេស​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា និង​បម្រើ​ឱ្យ​ចរន្ត​នយោបាយ​ណា​មួយ​តែ​ប៉ុណ្ណោះ​។​

​ការចុះផ្សាយ​បែប​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ ដែល​គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន និង​មាន​ចេតនា​បំផ្លាញ​ដល់​សន្តិសុខ​របស់​កម្ពុ​ជា​។ នេះ​បើ​តាម នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.