ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ពីរ​ថ្ងៃ បង្ក្រាប​ឈើ​ប្រណីត​រាប់សិប​កំណាត់ ឃាត់​រថយន្ត​បាន​ចំនួន ០៤ គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក មាគ វុ​ឌ្ឋី ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​សីមា នឹង​លោក​វរ​សេ​នីយ៏ទោ ស្វាយ សុ​វណ្ណា មេបញ្ជាការ​ក្តាប់​រួម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​តំបន់​អភិរក្ស បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា បាន​ឈើប្រណិត​នឹង​ឈើ​លេខ​មួយ​រាប់សិប​កំណាត់ រួម​នឹង​រថយន្ត​ចំនួន​៤​គ្រឿង ។ ប្រតិបត្តិ​ការប្រឆាំង​ការជួញដូរ​ឈើ​ខុសច្បាប់​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨-២៩ វិច្ឆិកា ២០១៥​។​

​លោក​វរ​សេ​នីយ៏ទោ ស្វាយ សុ​វណ្ណា បានឲ្យដឹងថា ការចាប់​បង្ក្រាប​បទ​ក​ល្មើស​ព្រៃឈើ​នេះ គឺ​បាន​ធ្វើឡើង​នៅលើ​គោលដៅ​ពី​ដាច់ដោយឡែក​ពីគ្នា​។​ដែល​ករណី​ទី​មួយ​នៅ​ថ្ងៃ​ទី​២៨ កម្លាំង​ជំនាញ​នឹង​កម្លាំង​សហការ បាន​ចាប់​ឃាត់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​កែច្នៃ​ទ្រុង​មួយគ្រឿង នៅ​ចំនុច​ភូមិ​ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ហើយ​រឹបអូស​បាន​ឈើ​ហ៊ុប​ប្រភេទ​សុក្រំ ពេញ​មួយ​ទ្រុង​រថយន្ត​។​ករណី​ទី​ពីរ​នៅ​ថ្ងៃទី​២៩ កម្លាំង​ជំនាញ​នឹង​កម្លាំង​សហការ ចាប់​បាន​រថយន្ត​ដឹកឈើ​ធ្នង់ ចំនួន​៣​គ្រឿង ក្នុងនោះ​មាន ម៉ាក​កាមរី​គូទ​ស្វិត ម៉ាក ឡង់​គ្រីស័រ នឹង​ម៉ាក ទុន​ត្រា ។​ការចាប់​បង្ក្រាប​ករណី​ទី​ពីរ​នេះ​នៅ​ចំណុច​រកា​ថ្មី ភូមិ​រកា ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​

​លោក​វរ​សេ​នីយ៏ទោ ស្វាយ សុ​វណ្ណា បាន​បន្ត​ឲ្យដឹងថា ការបង្ក្រាប​ការរត់ព័ន្ឋ​ឈើប្រណិត​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ មន្ត្រី​ជំនាញ​រួម​នឹង​កម្លាំង​អាវុធហត្ថ​បាន ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ប្រមាញ់​តាម​ចាប់ ក្រុម​ជន​ឈ្មួញ​ដែល​បាន​ប្រើប្រាស់​ស្ទើរ​គ្រប់​រូបភាព​ដើម្បី​បន្លំ​សមត្ថកិច្ច ។ តែ​ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​អស់ រយៈពេល​ប្រមាណ​៤​ទៅ​៥​ថ្ងៃ សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ នឹង​បន្ត​ចាប់​បង្ក្រាប​បាន​ដោយ​ជោគជ័យ ។​
​ក្រោយ​ចាប់​បង្ក្រាបបាន​ឈើ​នឹង​រថយន្ត​ល្មើសច្បាប់ សមត្ថកិច្ច​បាន​យក​វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក​នៅ ស្នាក់ការ​អភិរក្ស​ជីវចម្រុះ​សីមា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​បានឲ្យដឹងថា ការចាប់​បង្ក្រាប​រថយន្ត​ដឹក​នេះ​នេះ ពួកគាត់​សប្បាយចិត្ត​ណាស់ ព្រោះ​រាល់​ថ្ងៃនេះ ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ​ណាស់ ត្បិត​អី​ក្រុម​ដឹកឈើ​ទាំងនោះ បើកបរ​រថយន្ត​ប្រដេញ​គ្នា​លឿនៗ ហើយ​ក៏​តែង​ជួប​គ្រោះថ្នាក់​ជារឿយៗ​ផងដែរ​។​

​ប្រភព​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ​មួយចំនួន​ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា រថយន្ត​ដែល​ក្រុម​អភិរក្ស​ជីវចម្រុះ​សីមា​ចាប់បាន​នោះ ជា​រថយន្ត​(​រថយន្ត​ម៉ាក​ទុន​ត្រា​)​របស់ លោក សូ សុវណ្ណ​ធី មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​កែវ​សីមា ហើយ​គាត់​តែង​ដឹក​ឈើ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​មិនតិចជាង​៥​គ្រឿង​ឡើយ ។ ដោយឡែក លោក សូ សុវណ្ណ​ធី សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ព្រោះ​ទូរស័ព្ទ​របស់​បាន​បិទ ៕

 

2015_12_03ch1 (2) 2015_12_03ch1 (1) 2015_12_03ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.