ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

​កាកបាទក្រហមកម្ពុជា​សាខា​ខណ្ឌឫស្សីកែវ បន្ត​យក​អំណោយ​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ដែល​កំពុង​ជួប​ការខ្វះខាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី អាន ផល្លា ជា​ពិសី និង​លោកស្រី សួស សូ​លីដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ តំណាង​លោក ជា ពិសី ប្រធានកិត្តិយស​អនុសាខា​ខណ្ឌ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បន្ត​ដឹកនាំ​សហការី យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន របស់​អនុសាខា​ខណ្ឌ មក​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​ងាយ​រងគ្រោះ ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​ទី​១ ក្រោយ​យក​អំណោយ​ជូន​ពលរដ្ឋ នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​, នៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​សូមជម្រាបថា លោកស្រី អាន ផល្លា ជា​ពិសី និង​លោកស្រី សួស សូ​លីដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ កាលពី​រសៀល​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​២២-២៤ ខែកក្កដា ឆ្នាំ​២០១៩ ក៏​បាន​បន្ត​នាំ​យក​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​របស់​អនុសាខា​ខណ្ឌ មក​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត មាន​ជំងឺ​រ៉ាំរ៉ៃ និង​ចាស់ជរា​គ្មាន​ទីពឹង ដែល​ងាយ​រងគ្រោះ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក នៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​ស្ថិតនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ពោល​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន​៤​សង្កាត់​ហើយ ដែល​បាន​ទទួល​ការបរិច្ចាគ ពី​កាកបាទក្រហមកម្ពុជា​សាខា​ខណ្ឌឫស្សីកែវ​។​

​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ឫស្សីកែវ រួមមាន​៖ អង្ករ ១៤០​គីឡូក្រាម​, ឃី​ត ០៧​កញ្ចប់​, ទឹក​ស៉ីវ​អ៉ីវ​-​ទឹក​ម្ទេស ៥៦​ដប និង​ថវិកា មួយចំនួន​។​

​ក្នុង​ឱកាស​នេះ លោកស្រី អាន ផល្លា ជា​ពិសី បាន​ថ្លែងថា ចំពោះ​អំណោយ​មាន​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ដែល​ក្រុមការងារ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ បាន​នាំមក​ឧបត្ថម្ភ​ជូន​នៅពេលនេះ គឺ​សម្រាប់​ចែក​ជូន​ចំពោះ តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ តាម​ការ​ផ្ដាំផ្ញើ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​តែងតែ​គិតគូរ​តាម​ជាក់ស្ដែង ព្រោះ​នៅ​ទីណា​ឲ្យតែ​មាន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ទីនោះ​តែងតែ​មាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច​។​

​នា​ឱកាស​ប្រគល់ និង​ទទួល​អំណោយ​មនុស្សធម៌ របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ឫស្សីកែវ​នេះដែរ ប្រជាពលរដ្ឋ ពិតជា​មាន​ទឹកមុខ​ញញឹម សប្បាយ​រី​យ​រាយ ដោយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ពួកគាត់ កំពុង​ជួប​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ តាមរយៈ​លោកស្រី អាន ផល្លា ជា ពិសី និង​លោកស្រី សួស សូ​លីដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ ព្រមទាំង​សហការី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.