ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

៦​ខែ ឆ្នាំ​២០១៩ មន្ទីរពេទ្យ​កាល់ម៉ែត ទទួល​ពិគ្រោះ​ជំងឺ​ក្រៅ​បាន​ជាង​១៣​ម៉ឺន​នាក់ និង​ទទួល​អ្នកជំងឺ​សម្រាក​ព្យាបាល​ជាង​៥​ម៉ឺន​នាក់​, ជា​មធ្យម​មួយថ្ងៃ​ពី​៧០០ ទៅ​១,០០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ទទួល​ពិគ្រោះ​ជំងឺ​ក្រៅ ចំនួន​១៣០,៥៧៩​នាក់ និង​ទទួល​អ្នកជំងឺ​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន​៥៤,៥១៥​នាក់​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆមាស របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​។​

​បើ​តាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១៩ មន្ទីរពេទ្យ​មន្ទីរ​កាល់​ម៉ែត ទទួល​អ្នកជំងឺ​ដែល​មក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុង​មួយ​ថ្ងៃ​ចំនួន​ប្រមាណ​៧០០ ទៅ​៨០០​នាក់ ដោយ​មាន​ក្រុមការងារ​ជំនាញ​គ្រប់​ផ្នែក​រង់ចាំ​ទទួល ផ្ដល់ជូន​សេវា​សុខភាព​គ្រប់​ស្ថានភាព​ជំងឺ និង​ទទួល​អ្នកជំងឺ​សម្រាក ជា​មធ្យម​ប្រមាណ​៩០០ ទៅ​១,១០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ក្នុងចំណោម​ចំនួន​ករណី​ជំងឺ សរុប​សម្រាក​ពេទ្យ​៦​ខែ ដើមឆ្នាំ​២០១៩ មន្ទីរពេទ្យ​សង្កេតឃើញថា ករណី​គ្រោះថ្នាក់​ដោយ​របួស និង​គ្រោះ​ចរាច​រណ៍ នៅតែ​នាំមុខ ពោល​ចំនួន​២៦៦៣​ករណី​។ ចំណែក​ជំងឺមិនឆ្លង​ឃើញថា ជំងឺ​បេះដូង មាន​ចំនួន​១,៦៧៤​ករណី​, ជំងឺ​ខួរក្បាល និង​ស​សៃឈាម​ខួរក្បាល ចំនួន​១,០២៤​ករណី​។​

​សូមជម្រាបថា មន្ទីរពេទ្យ​កាល់ម៉ែត ជា​មន្ទីរពេទ្យ​ជាតិ​នាំមុខ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួល​ផ្តល់​សេវា​ថែទាំ​៧/៧​ថ្ងៃ និង​២៤/២៤ ម៉ោង​ជា​រៀងរាល់ថ្ងៃ ដល់​គ្រប់​អ្នកជំងឺ​ទាំង​ក្នុង និង​ក្រៅប្រទេស ខណៈ​ដែល​មន្ទីរពេទ្យ​មាន​គ្រែ​សម្រាក ចំនួន​៨០០​គ្រែ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.