ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

លោកជំទាវ​ហ៊ុន ម៉ា​ណា អញ្ជើញ​ប្រគល់​អំណោយ​ផ្ទះ​ទេវតា​ចំនួន ០៣​ខ្នង​ជា​បន្ត​ទៀត​ជូន​ដល់​ទុរគតជន​និង​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ឧត្តរមានជ័យ​..!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា វិទ្យុ និង​ទូរទស្សន៍​បាយ័ន​និង​ជា​ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា​បាន​ដឹកនាំ​ក្រុមការងារ​និង​សប្បុរសជន អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន ០៣​ខ្នង​បន្តទៀត​ជូន​ដល់​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​។

​នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះដែរ លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ច​ជា​កាល សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន​គ្រប់​ទីកន្លែង​។ ក្នុង​កម្មវិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ប៉ែន កុសល្យ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧត្តមានជ័យ និង​ក្រុមការងារ​។​

១.​ផ្ទះ​លេខ​២៦៤ ប្រគល់ជូន​លោកតា ភេ​ម ផាន អាយុ​៨៤​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​អូរ​ទង ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ជា​អំណោយ​ឧបាសិកា ឈូ អេង​ហ៊ាង​។​
២.​ផ្ទះ​លេខ​២៦៥ ប្រគល់ជូន​លោក​យាយ ថេម ភឿន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ជា​អំណោយ លោក ជាម គឹម​ឈាង និង​លោកស្រី ពីង ប៊ុន​យី​។​
៣.​ផ្ទះ​លេខ​២៦៣ ប្រគល់​ជូន​អ្នក​មីង ប៊ុន​ថា អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ជា​អំណោយ​លោកជំទាវ ឡៅ គឹម​ណៃ ព្រម​ទាំ​បុត្រ និង​ចៅៗ​។​

​នៅក្នុង​ឱកាស​នោះ លោកតា លោកយាយ ដែល​ទទួលបាន​អំណោយ​ផ្ទះ​ខាងលើ ក៏​បាន​ទទួល​អំណោយ​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ថែម​ទៀត​រួម​មាន​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ គ្រឿងឧបភោគ​-​បរិភោគ​ជាច្រើន​មុខ និង​ថវិកា​មួយចំនួន​។​

​ជាមួយ​កម្មវិធី​សប្បាយរីករាយ​ក្រៃលែង​នេះដែរ លោកជំទាវ ហ៊ុន ម៉ា​ណា និង​សប្បុរសជន​ក៏បាន​ចែក​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​លោកយាយ លោកតា និង​ក្មួយៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះដែរ អំណោយ​រួមមាន​៖ សម្ភារ​សិក្សា​, នំ​កញ្ចប់​, សំលៀក​បំពាក់​, ផ្តល់​រទេះរុញ​ដល់​ជនពិការ​ចំនួ ០២​គ្រឿង និង​ថវិកា​មួយចំនួន​។​

​សូមបញ្ជាក់​ថា : កម្មវិធី​សប្បុរសធម៌​«​ផ្ទះ​ទេវតា​»​នៅតែ​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​បែប​នេះ​ជា​បន្តបន្ទាប់​ទៅទៀត សម្រាប់​ផ្តល់ជូន​ទុរគតជន និង​ចាស់ជរា​គ្មាន​ទីពឹង នៅតាម​តំបន់​ដាច់ស្រយាល​ផង​ដែល​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.