ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​សាខា​កាកបាទក្រហម​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល បើក​យុទ្ធនាការ​បង្ការ​ជំងឺគ្រុនឈាម​នៅ​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​ព្រឹក ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៩​នេះ លោក​វេជ្ជបណ្ឌិត ហ៊ុយ​រ៉េ​កុល ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់​ប៉ា​រ៉ា​ស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក​អ៊ុរាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័​យ លោក​វេជ្ជបណ្ឌិត កែវ​សុភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ​អង្គភាព​៣​ស្ថាប័ណ ក្រុមយុវជន​ស្ម័គ្រចិត្ត​កាកបាតក្រហម​ខេត្ត​​ជាច្រើន​រយ​នាក់​បាន​នាំគ្នា​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ការបង្ការ និង​ការពារ​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ​នៅក្នុង ក្រុង​សិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក កែវ សុភ័​ត្រា បាន​មានប្រសាសន៍​ក្នុង​ការបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ការបង្ការ និង​ការពារ​ជំងឺគ្រុនឈាម​ថា​ការបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ការបង្ការ និង​ការពារ​ជំងឺគ្រុនឈាម​នាពេលនេះ មាន​គោលបំណង ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​ពល​រដ​ទាំងអស់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឲ្យបាន​យល់ដឹង​អំពី​ជំងឺគ្រុនឈាម និង​ចូលរួម​សហកា​រទប់រ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនឈាម​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​នៃ​ជំងឺ​គ្រុនឈាម​នេះ​ឲ្យបាន​ខ្ពស់​។​

​លោក​បន្តថា ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩ នេះ​ខុស​ពី​ឆ្នាំមុនៗ ព្រោះ​កាល​មុន​ជំងឺ​នេះ​កើត​នៅលើ​តែ​កុមារ​តែ​នៅពេល​សព្វថ្ងៃនេះ គឺ​កើត​នៅ​លើ​មនុស្ស​គ្រប់​វ័យ​ដែរ ដូចនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ណ​ចំណុះ និង​កាកបាទក្រហមកម្ពុជា បាន​ចេញ​គោលការណ៍​ណែនាំ​ឲ្យ​សាខា​កាកបាទ​ក្រហម​គ្រប់​រាជ​ធានី​ខេត្ត ទាំងអស់​សហការណ៍គ្នា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​ចូលរួម​ទប់ស្កាត់​ស្កាត់​កុំឲ្យ​រីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នេះ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​បន្ត​ទៅ​ទៀត​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សាខា​​កាកបាទក្រហម​កម្ពុជា​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល បើក​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ការបង្ការ និង​និង​ការពារ​ជំងឺគ្រុនឈាម​នេះ ហើយ​ការបើក​យុទ្ធនាការ​នេះ​បែងចែក​ជា​៣ គឺ​ការអប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​រថយន្ត​ចល័ត ការ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​អាង ពាងទឹក នៅតាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ការធ្វើ​អនាម័យ​សំអាត​បរិស្ថាន​បំបាត់​ជម្រក​មូស​ខ្លា ហើយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​បន្ត​ធ្វើ​យុទ្ធនាការ​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ដែល​មាន​ការផ្ទុះ​ជំងឺគ្រុនឈាម​ផងដែរ ។​

​ក្នុងនោះដែរ លោក អ៊ុំ រាត្រី បានធ្វើកា​រំពា​វ​នាវ​ដល់​កំលាំង​ប្រដាប់អាវុធ​ទាំង​៣​ស្ថាប័ណ អាជ្ញាធរ និង​សង្គម​ស៊ីវិល​ទាំងអស់​ត្រូវ​ដឹកនាំ​ចូលរួម​កំចាត់​នូវ​ភ្នាក់ងារ ចម្លង​ជំងឺគ្រុនឈាម​នេះ គឺ​មូល​ខ្លា​ត្រូវ​កំចាត់​ដង្កូវទឹក​ដែល​នៅ​តាម​ទឹកថ្លា​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នេះ​ដោយ ការសំអាត​បរិស្ថាន​នៅក្នុង​ផ្ទះ​របស់​ខ្លួន គឺ​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​កន្លែងដ​ក់​ទឹក​បាន មាន​ថ្លុក សំបក​កង់ សំបក​ដូង សំបក​កង់ឡាន ត្រូវ​លុប និង​ជីក​កប់​ឲ្យបាន​ស្អាត មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​របស់​ដែល​ដក់​ទឹក​បាន នាំឲ្យ​កើត​មាន​ដង្កូវទឹក និង​មាន​មូស​ខ្លា​។​

​លោក​បញ្ជាក់​ឲ្យដឹង​ទៀតថា បើ​យើង​សង្ស័យ​ថា​កូន​របស់​យើង​មានកា​រះ​រោគ​ដូចជា ក្តៅខ្លួន​ខ្លាំង​លើស​២​ថ្ងៃ មាន​កន្ទួល​ក្រហម​លើ​ស្បែក ឈឺ​ពោះ និង​ឈឺ​ខ្លួនប្រាណ ចាច​ឲ្យ​អ្នកជន្ងឺ​ប្រើ​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា សេណា​ណុល តាម​វេជ្ជបញ្ជា​បាន ដើម្បី​ធ្វើ​ការបញ្ចុះ​កំដៅ ហាម​ដាច់ខាត​មិន​ឲ្យ​អ្នកជម្ងឺ​លេបថ្នាំ​ប្រភេទ​អាស្ពីរីន​ជាដាច់ខាត​បើ​យើង​ដឹងថា​កូន​សង្ស័យ​កូន​កើត​ជម្ងឺគ្រុនឈាម​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​ផ្ទះ​យើង​ជា​បន្ទាន់​កុំឲ្យ​លើសពី​៨​ថ្ងៃ​ទើប​អ្នក​គ្រូពេទ្យ​អាច​ជួយសង្គ្រោះ​បាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.