ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​មាន​ការចូលរួម​ពី លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាលខេត្ត សរុប​ប្រមាណ​៤៥​រូប ។​

​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​លើកឡើង​ថា ក្នុង​កិច្ចប្រជុំ​ប្រជុំ​សាមញ្ញ​លើក​ទី​២​នេះ ក្រុមប្រឹក្សា​ខេត្ត​កែប នឹង​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្ត​,​អនុម័ត​លើ​ដីការ​ស្តី​ពី​បទបញ្ជាផ្ទៃក្នុ​ង​,​អនុម័ត​លើ​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ សម្រាប់​រយៈពេល​១២​ខែ ដោយ​កី​ត​ចាប់ពី​កិច្ចប្រជុំ​លើក​ទី​២ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ តទៅ​។ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​បន្ថែមទៀតថា ក្រុម​ប្រឹក​អាណត្តិ​ទី​៣ ដែល​ជាប់ឆ្នោត​នេះ មាន​បញ្ចូល​សមាសភាព​ថ្មីៗ ហេតុ​នេះ​សូម​រដ្ឋបាលខេត្ត​ពិនិត្យ​មើល​ទៅលើ​ដីការ សេចក្តីសម្រេច​ដែល​បាន​បង្កើត​កន្លងមក ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែម ម្យ៉ាងទៀត​។​លោក​ក៏​បាន​ស្នើរ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ថ្មីៗ ត្រូវតែ​សិក្សា​ស្វែងយល់​ពី​ច្បាប់ បទ​ប្បញ្ញ​តិ្ត លិខិ​បទដ្ឋាន​គត្តិយុត្តិ​ថ្មីៗ​ឲ្យបាន​ច្រើន ។​

​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានលើកឡើង​ពី​បញ្ហា​សន្តិសុខ​ក្នុង​ខេត្ត បញ្ហា​គ្រឿងញៀន បញ្ហា​បរិស្ថាន អនាម័យ កាក​សំណល់​រឹង​រាវ និង​ការត្រៀម​រៀបចំ​បុណ្យ​ផ្សេងៗ នា​ចុងឆ្នាំ​នេះ​។ ឯ​ឧត្តម​អភិបាលខេត្ត ក៏​ស្នើ​លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព និង​អ្នក​ពាក់​ពន្ធ​ទាំងអស់​រួម​គ្នា​ទទួលខុសត្រូវ និង​ត្រូវ​មាន​ភាព​ជា​ម្ចាស់ការ​លើ​ការងារ​របស់​ខ្លួន ដើម្បី​ការងារ​ទទួលបាន​ជោគជ័យ​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ខេត្ត​កែបឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.