ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម គួច ចំរើន ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្លឹប អូ​ប៉ា​ម៉ា kTV និង​ឃាត់ខ្លួន​មនុស្ស​ប្រហែល ១០០ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន​អភិបាល​ខេត្ត​ព្រះសីហនុ​ដោយ​មាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​ក្លឹប​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា អូ​ប៉ា​ម៉ា kTV ដែល​បាន​លួចលាក់​និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឃាត់ខ្លួន​មនុស្ស​ប្រហែល 100 នាក់ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុងចំណោម​ជន​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​គ្រឿងញៀន​ទាំងនោះ មាន​ជនជាតិ​ខ្មែរ​និង​បរទេស​លាយឡំ​គ្នា​។

​ឥឡូវនេះ ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្នុង​នោះ​ផង​ដែរ​មតិ​មហាជន​ជាតិ​និង​អន្តរជាតិ មានការ​ស្ងប់ស្ងែង​ចំពោះ​អភិបាលខេត្ត​ថ្មី​ម្នាក់នេះ ដល់​បំពេញ​មុខងារ ភារកិច្ច​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​សូម្បី​តែ​បន្តិច ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ក្រុង​កំពង់សោម​ខេត្ត​ព្រះសីហនុ បាន​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម គួច ចំរើន ហើយ​ប្រជាពលរដ្ឋ​លើ​ការ​សំណូមពរ​ថា ចង់ឲ្យ​ក្នុងប្រទេស​កម្ពុជា​របស់​យើង​មាន​មន្ត្រី​គំរូ​ល្អ​ដូចជា ឯកឧត្តម គួច ចំរើន​ឲ្យបាន​ច្រើន ទើប​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ល្អ​។​

​សូម​បងប្អូន សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន មេត្តា​រង់ចាំ មើល​ថា តើ​ចំណាត់ការ នៃ​ការអនុវត្ត​ន៏​ច្បាប់​ទៅលើ​ជនសង្ស័យ​ជាង ១០០ នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ ទៅជា​យ៉ាងណា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.