ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ប្រារព្ធ​សន្និបាត​សាខា​កាកបាទ អាណត្តិ​ទី​៥ (២០១៩-២០២៥)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​) ៖ នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង បាន​ប្រារព្ធ​សន្និបាត​សាខា​កាកបាទ អាណត្តិ​ទី​៥ (២០១៩-២០២៥) ក្រោម​អធិបតីភាព លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​អញ្ជើញ​ចូលរួម​ពី លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៤ និង​ជា​ប្រធាន​អង្គសន្និបាត ព្រមទាំង គណៈ​កិត្តិយស សមាជិក​-​សមាជិកា​ពេញសិទ្ធិ មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល ក្រុម​ប្រតិបត្តិ​សាខា យុវជន​កាកបាទក្រហម​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​បរិវេណ​សាលប្រជុំ​ធំ​សាលាខេត្ត ។

​សន្និបាត​អាណត្តិ​ទី​៥​នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ចាត់តាំង លោកស្រី ដួង វណ្ណា ជា​ប្រធានកិត្តិយស​សាខា លោក ជុំ ហាត និង​អនុប្រធាន​កិត្តិយស សរុប​ចំនួន​៩​រូប ។​
​លោក ម៉ែន វិបុល បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដូចជា​:
– កាន់​ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម មាន​៖ -​ភាព​មនុស្សធម៌ -​ភាពមិនលំអៀង -​អព្យាក្រឹតភាព -​ឯករាជភាព -​សេវាកម្ម​ស្ម័គ្រចិត្ត -​ឯកភាព និង​សកល​ភាព ។​
~ យកចិត្តទុកដាក់​ប្រតិបត្តិ​តាម​គោលការណ៍​ណែនាំ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​បំពេញ​ភារកិច្ច​មនុស្សធម៌​បាន​ជោគជ័យ ។​
~ រក្សា​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា និង​ទទួលយក​ការប្រឹក្សា​ជាមួយ​គណៈ​កិត្តិយស​សាខា និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ស្មា​រី​ទទួលខុសត្រូវ​ខ្ពស់ ។​
– ដឹកនាំ​តម្រង់ទិស ក្រុម​ប្រតិបត្តិ​សាខា​ឱ្យ​អនុវត្ត​បាន​ល្អ​នូវ​ភារកិច្ច ស្រប​តាម​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ដែល​ក្នុងនោះ​មាន​វិស័យ​ស្នូល​៤​រួមមាន​៖ -​ការគ្រប់គ្រង​គ្រោះមហន្តរាយ -​សុខភាព និង​ការថែទាំ​សុខភាព​សហគមន៍ -​លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា
-​អភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​ធនធាន បង្កើន​គំនិត​ក្នុងការ​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បម្រើការ​មនុស្សធម៌​របស់​សាខា និង​យកចិត្តទុកដាក់​ណែនាំ​អនុសាខា ឱ្យ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌​ឱ្យបាន​ល្អ ស្រប​តាម​វិស័យ​ស្នូល​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា​។
~ យកចិត្តទុកដាក់​បន្ត​ការងារ​ពង្រីក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នៅ​មូលដ្ឋាន និង​ពង្រឹង​សកម្មភាព​អប់រំ​សុខភាព​សហគមន៍​។​
– យកចិត្តទុកដាក់​ពង្រីក និង​ពង្រឹង​សកម្មភាព​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​គ្រឹះស្ថានសិក្សា ជា​គំរូ​ក្នុង​ការងារ​មនុស្សធម៌ ក្នុង​គ្រឹះស្ថានសិក្សា និង​សង្គម ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.